ព័ត៌មានកីឡា

កីឡាករ ២រូប របស់អគ្គិសនីកម្ពុជា​ ត្រូវខកខានក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ អគ្គិសនីកម្ពុជា ត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង ខណៈដែលកីឡាករ សុខ ចាន់រស្មី នឹង ​មូល ដារ៉ាវ័ន្ត មិនអាចជួយក្រុមបាន។

មូលហេតុដោយសារតែអតីតកីឡាករក្រសួងការពារជាតិ សុខ ចាន់រស្មី បានទទួលកាតលឿង ២ដង នឹងកីឡាករ មូល ដារ៉ាវ័ន្ត បានកាតក្រហម កាលពីជំនួបលើកមុន។ បើតាមសម្តីគ្រូបង្វឹក អគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡើងថា កីឡាករពាក់លេខ ២១ ម៉ាត់ នូរុន នឹងចូលមកជំនួស ដំណែងដែលខ្វះខាន ខណៈដែលកីឡាករវ័យក្មេងរូបនេះ ជាអ្នកស៊ុតចូលទី ព្រះខ័នរាជស្វាយរៀង ២គ្រាប់ ម្នាក់ឯងកាលពីជើងទី១។

គួរំលឹកផងដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីជើងទី១ ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ២ទល់២ ដែលធ្វើឡើងលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង៕

មតិយោបល់