ក្រុម Barcelona បានរក្សាភាពខ្លាំងក្លារបស់ពួកគេដដែល ដោយមិនទាន់ចាញ់ការប្រកួតនៅឡើយទេ ក្រោយពីក្លិបកំពូលនៅអេស្ប៉ាញមួយនេះ បានយកឈ្នះក្រុម Depotivo La Coruna ក្នុងលទ្ធផល ៤-០ យប់មិញនេះ។
ជាក់ស្តែងណាស់ នេះគឺជាជ័យជម្នះថ្មីមួយទៀត ដែលក្រុមយក្ស Barcelona បានបង្ហាញឲ្យឃើញថា រដូវកាលនេះ ពួកគេកំពុងតែត្រៀមដណ្តើមពានយកពី Real Madrid មកវិញ។ យ៉ាងណាវិញនោះ ៤គ្រាប់របស់ក្រុម Barcelona រកបានដោយការចែកគ្នាស៊ុតម្នាក់ ២គ្រាប់របស់ខ្សែប្រយុទ្ធ Luis Suarez និង Paulinho ខៈ Suarez ស៊ុតបាននៅនាទីទី២៩ និង៤៧ រីឯ Paulinho ស៊ុតបាននៅនាទីទី៤១ និង៧៥។ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធកំពូលអាហ្សង់ទីន Lionel Messi វិញ បានខកខានរកគ្រាប់ បាល់របស់រូបគេ ដោយកីឡាកររូបនេះ ស៊ុតបាល់ ១១ម៉ែត្រមិនចូលនៅនាទីទី៧០។
ដូច្នេះហើយ ក្រុម Barcelona នៅតែរក្សាកំពូលតារាងដដែល ដោយមិនទាន់ស្គាល់ចាញ់ការប្រកួតនៅឡើយទេ ក្នុងរដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Barcelona នាំមុខក្រុម Atletico Madrid ៦ពិន្ទុ និង Valencia ៨ពិន្ទុ ខណៈ នាំមុខ Real Madrid រហូតដល់ទៅ ១១ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃ។




https://www.youtube.com/watch?v=8gOdVsbfjW4
មតិយោបល់