ព័ត៌មានកីឡា

ផ្លូវការណ៍ហើយ ដែលក្រុម Liverpool ទិញបាន Alex Oxlade-Chamberlain ពីក្រុមកាំភ្លើងធំ Arsenal

ក្រោយពីការតាមប្រមាញ់ ចុងក្រោយនេះខ្សែបម្រើអង់គ្លេស Alex Oxlade-Chamberlain បានផ្ទេរជាផ្លូវការណ៍ទៅកាន់ក្រុម ហង្សក្រហម Liverpool ក្នុងតម្លៃ ៣៥លានផោន។

ភ្លាមៗ នៅមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទនោះ ក្រុមហង្សក្រហម Liverpool បាននាំយកកីឡាករវ័យ ២៤ឆ្នាំ Alex Oxlade-Chamberlain ជាផ្លូវការណ៍ហើយ។ នេះគឺជាការនាំយក នៅចុងរដូវក្តៅបំផុត របស់ក្រុមហង្សក្រហម Liverpool ដែលអាចប្រជែងឈ្នះក្រុម តោខៀវ Chelsea ក្នុងការដណ្តើមយក Alex Oxlade-Chamberlain នេះ។ គួរបញ្ជាក់ផងដែរថា Alex Oxlade-Chamberlain បានបោះបង់តម្លៃពលកម្មខ្ពស់ នៅ Arsenal ដែលទទួលបាន ១៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ មកស្រវ៉ាក្រុមហង្សក្រហម Liverpool ដែលផ្តល់ប្រាក់សប្តាហ៍ត្រឹម ១២ម៉ឺនផោនប៉ុណ្ណោះ។

ទាក់ទងទៅនឹងការផ្លាស់មកកាន់ក្រុម ហង្សក្រហម នេះដែរ Alex Oxlade-Chamberlain មានបំណងមកចាប់យកឱកាសថ្មី ដែលប្រសើរជាង Arsenal និង Chelsea ព្រោះថា នៅទីនោះ កីឡាករអង់គ្លេសរូបនេះ មិនប្រាកដថា បានលេងជម្រើស ១១នាក់ដំបូងឡើយ។ ចំណែកឯនៅ Liverpool វិញ គឺអាចផ្តល់ភាពប្រសើរច្រើន ដល់កីឡាករវ័យក្មេងរូបនេះ។

មតិយោបល់