ព័ត៌មានកីឡា

AC Milan នឹងបាត់បង់អ្នកចាំទីវ័យក្មេង ក្នុងពេលឆាប់ៗនេះ

អ្នកចាំទីវ័យ ១៨ ឆ្នាំរបស់ក្រុម AC Milan កីឡាករ Gianluigi Donnarumma សម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយ AC Milan ឡើយ។

បន្ទាប់ពីការបង្ហាញខ្លួនឲ្យក្រុម AC Milan បាន ២ រដូវកាលកន្លងមក អ្នលចាំទីវ័យក្មេងអ៊ីតាលី Gianluigi Donnarumma បានជ្រើសយកផ្លូវដើរចេញពី ក្រុមយក្ស AC Milan ហើយបន្ទាប់ពីទម្រង់លេងរបស់គេកាន់តែល្អ។ ជាការពិតណាស់ សារពត៌មានរបស់អ៊ីតាលី បានឲ្យដឹងថា Donnarumma កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើន ដែលក្នុងនោះរួមមានទាំងក្រុមជើងឯក Champion League ១២ ជំនាន់ Real Madrid និងក្រុមជើងឯក Europa League រដូវកាលនេះ Manchester United ផងដែរ។ តាមរយ:ទម្រង់លេងយ៉ាងល្អ Gianluigi Donnarumma ត្រូវបានគេជឿជាក់ថា អ្នកចាំទីវ័យ ១៨ ឆ្នាំរូបនេះ នឹងក្លាយជា Gianluigi Buffon ថ្មីនាពេលខាងមុខនេះផងដែរ។

ដោយហេតុនេះហើយ Donnarumma នឹងមិនបន្តនៅ AC Milan ឡើយ ដោយរូបគេប្រាកដជាចាកចេញ ដើម្បីស្វែងរកក្លិបល្បីថ្មី ដែលផ្តល់នូវអនាគត់យ៉ាងប្រសើរដល់រូបគេ។ ដូច្នេះហើយ Real Madrid និង Man Utd ប្រហែលជាកន្លែងដ៍ល្អសម្រាប់ Gianluigi Donnarumma នាពេលខាងមុខនេះហើយ។

មតិយោបល់