ព័ត៌មានកីឡា

ប្រាក់ សុវណ្ណារ៉ា៖ វឌ្ឍនាកា ជាកីឡាករដែលទុកចិត្តបំផុត តែមានឱកាសធ្វើមិនបានសម្រេច

ក្រោយពីក្រុមជំ្រើសជាតិកម្ពុជា​ បរាជ័យដោយលទ្ធផល ១ទល់២ ជាមួយក្រុមភ្ញៀវ មីយ៉ាន់ម៉ា កាលពីម្សិលមិញ នាពហុកីឡដ្ឋានជាតិ គ្រូបង្វឹកថ្វីលោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា យើងឱមានច្រើន ធ្វើមិនបានសម្រេច។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត អតីតគ្រូបឹងកេត បាននិយាយថា៖« ក្រុមរបស់យើងមានឱកាសច្រើនជាងមីយ៉ាន់ម៉ា ប៉ុន្តែដោយសារតែការបញ្ចប់ទីរបស់យើងធ្វើមិនបាន ជាក់ស្តែង ចាន់ វឌ្ឍនាកា មានឱកាសល្អៗ បើសិនជាក្រៅពីកីឡាករនេះយើងអាចមិនទុកចិត្ត តែគាត់ជំនាញក្នុងការទាត់បាល់បែបនេះ អ្វីដែលសោកស្តាយគាត់ធ្វើមិនបានសម្រេច។ មុនការប្រកួតយើងបានកំណត់គោលដៅ ឈ្នះ ឫស្មើ ឱកាសជាច្រើនដែលយើងធ្វើមិនបាន អាចនិយាយបានថាយើងគ្មានសំណាង»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ គោព្រៃកម្ពុជា នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕

មតិយោបល់