ព័ត៌មានកីឡា

Juventus លុត Bolonga ឡើងមកឈរលេខ២

ក្រុមសេះបង្កង់ Juventus បានទៅលុតក្រុម Bologna ដល់ក្នុងដី ៣-០ ឡើងមកឈរលេខ២ ក្នុងតារាងវិញ តាមពីក្រោយក្រុម កំពូលតារាង Napoli ត្រឹមតែ១ពិន្ទុ​ប៉ុណ្ណោះ។

ការយកឈ្នះក្រុម Bologna ៣-០ យប់មិញនេះ បានធ្វើឲ្យ​ក្រុមការពារជើងឯកចាស់មួយនេះ បានបន្តមកប្រដេញពិន្ទុ​ជាមួយក្រុម Napoli បន្តទៀត។ ៣គ្រាប់របស់ក្រុមសេះបង្កង់ Juventus រកបានដោយ​កីឡាករ Miralem Pjanic នៅនាទីទី២៧, Mario Mandzukic នៅនាទីទី៣៦ និងកីឡាករ Blaise Matuidi នៅនាទីទី៦៤។ ឆ្លងកាត់ការប្រកួតនេះ ជាការប្រកួតទី១៧ហើយ ក្នុងលីគដែលក្រុម Juventus មាន ៤១ពិន្ទុ តាមពីក្រោយក្រុម Napoli ត្រឹម១ពិន្ទុ ដែលមាន៤២ពិន្ទុ ខណៈក្រុម Inter Milan មាន ៤០ពិន្ទុឈរលេខ៣ ក្នុងពូល។ ដូច្នេះហើយ ក្រុម សេះបង្កង់ Juventus នៅតែមានក្តីសង្ឃឹម ក្នុងការការពារ​ជើងឯករបស់ពួកគេ ក្នុងរដូវកាលនេះបន្តទៀត ដោយ១ពិន្ទុ តាមពីក្រោយ Napoli មិនមែនជារឿងពិបាកឡើយ សម្រាប់ក្រុមកំពូលរបស់អ៊ីតាលីរូបនេះ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រជែងពាន Serie A ក្រុមសេះបង្កង់ Juventus នៅមានភារកិច្ចដ៍ចម្បងគឺ ត្រូវលេងក្នុងពាន UEFA Champion League វគ្គ១៦ក្រុមចុងក្រោយបន្តទៀត ដោយត្រូវជួបក្រុម​ខ្លាំងអង់គ្លេស Tottenham Hotspur ។

https://www.youtube.com/watch?v=1vHJPo3Z4_8

មតិយោបល់