ព័ត៌មានកីឡា

បើកឆាក Toyota Mekong Cup៖ Lanexang United វាយបកយកឈ្នះ SHB Danang ២ – ១

ជំនួបវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship មុននេះបន្តិច ក្រុមម្ចាស់ផ្ទះឡាវ Lanexang United បានវាយកបកយកឈ្នះក្រុមលេខ៣លីគកំពូលវៀតណាម SHB Danang ដោយលទ្ធផល ២ – ១។

ការប្រកួតនៅវគ្គទី១ ត្រឹមនាទីទី១៥ ខ្សែបម្រើលេខ១៧របស់ក្លឹបតំណាងវៀតណាម បានស៊ុតគ្រាប់បាល់នាំមុខមួយគ្រាប់មុន។ ឈានដល់វគ្គទី២ នាទីទី២៦ កីឡាករ Soukaphone បានស៊ុតឲ្យ Lanexang តាមស្មើបាន ១ – ១ វិញ។ ការប្រកួតកាន់តែក្តៅគគុក ដោយក្រុមទាំង២ព្យាយាមវាយលុយគ្នាយ៉ាងខ្លាំង ដើម្បីរកគ្រាប់បាល់ជ័យជម្នះ។ រហូតនាទីទី៧៥ ខ្សែប្រយុទ្ធឆ្នើម khampeang Sayuvuthy បានស៊ុតគ្រាប់បាល់ជ័យជម្នះឲ្យក្រុមឡាវតែម្តង។

នេះជាជំនួបវគ្គជម្រុះដំបូង ខណៈប្រកួតបន្ទាប់ SHB Danang នឹងទៅប៉ះ Yadanabron FC របស់មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែធ្នូខាងមុខ។ ចំណែក Yadanabron FC វិលមកប៉ះ Lanexang United នាថ្ងៃទី២៧ ខែធ្នូ។

ក្រុមដែលឈ្នះវគ្គជម្រុះ នឹងឡើងមកប៉ះក្រុមបឹងកេតអង្គររបស់កម្ពុជា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែធ្នូ។

មតិយោបល់