ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola នៅរដូវកាលនេះ ពិតជាលេងឡើងជើងគួរឲ្យកត់សម្គាល់មែន ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ នៅ Premier League ឡើយ។
ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុម Bournemouth យប់មិញនេះ ក្រុម Manchester City បានបន្តមកបំបាក់ក្នុងលទ្ធផល ៤-០ ទៀត។ ក្នុងនោះដែរ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ស៊ុតបាន ២គ្រាប់ក្នុងការប្រកួតនេះ ដោយស៊ុតបាននៅនាទីទី២៧និង នាទីទី៧៩ ខណៈ២គ្រាប់ផ្សេងទៀត រកបានដោយ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅនាទីទី ៥៣ និងខ្សែការពារស្លាប Danilo នៅនាទីទី៨៥។ តាមរយៈជ័យជម្នះនេះ Manchester City កាន់តែមានសុវត្ថិភាព ក្នុងការគ្រងជើងឯក Premier League លើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guadiola ក្នុងរដូវកាលទី២ របស់លោក។ ដូច្នេះហើយ Manchester City មិនទាន់ចាញ់១ប្រកួតនៅឡើយទេ ក្នុងរដូវកាលនេះ នៅ Premier League ដែលមានន័យថា ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guadiola នៅពេលនេះ មិនខុសពីក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Pep Guadiola កាលពីប៉ុន្មានឆ្នាំមុនឡើយ។
ម្យ៉ាងវិញទៀត ពាន Premier League ឆ្នាំនេះ ប្រហែលជា ៩០% ភាគរយ ដែលក្រុម Manchester ដណ្តើមយក ស្របពេលដែល Manchester United, Tottenham និង Chelsea ពិតជាពិបាកក្នុងការប្រជែងយកពាននេះណាស់។
https://www.youtube.com/watch?v=eSxTyDoOwRE
មតិយោបល់