អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងធ្លាប់ជួយឲ្យអ៊ីតាលី ឈ្នះពាន World Cup កាលពីឆ្នាំ ២០០៦ កីឡាករ Alessandro Del Piero មានបំណងចង់ឲ្យលោក Antonio Conte វិលទៅដឹកនាំក្រុម ជម្រើសជាតិអ៊ីតាលីវិញ។
បន្ទាប់ពីក្រុមជម្រើសជាតិអ៊ីតាលី ត្រូវបានជ្រុះចេញ នៅវគ្គជម្រុះ ក្រោមស្នាដៃក្រុមស៊ុយអ៊ែតរួចមក តំណែងរបស់លោក Giampiero Ventura កំពុងតែរង្គោះរង្គើរយ៉ាងខ្លាំង។ បើតាមការចុះផ្សាយរបស់ Sports360 បានឲ្យដឹងថា អតីតកីឡាករដ៍ឆ្នើម របស់ក្រុមជម្រើសជាតិអ៊ីតាលី Alessandro Del Piero ចង់បានអតីតគ្រូបង្វឹកអ៊ីតាលីលោក Antonio Conte ត្រឡប់មកដឹកនាំអ៊ីតាលីវិញ Piero បានឲ្យដឹងថា អ៊ីតាលី ពិតជាត្រូវកាលោក Conte យ៉ាងខ្លាំង នៅពេលលោក Conte ចាកចេញពី Chelsea នោះ លោកអាចមកកាន់អ៊ីតាលី បាន ព្រោះថាអ៊ីតាលី កំពុងតែត្រូវការអ្នកមកពង្រឹងក្រុមយ៉ាងខ្លាំង។
Piero បានឲយដឹងបន្ថែមទៀតថា គ្រូបង្វឹកបច្ចុប្បន្នលោក Giampiero Ventura បានធ្វើឲ្យអ៊ីតាលី ខកខានមិនបានឡើងទៅលេង World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ ដែលជារឿងមួយ គួរឲ្យសោកស្តាយបំផុត សម្រាប់អ៊ីតាលី។ យ៉ាងណាវិញ Alessandro Del Piero ជឿជាក់ថា ការត្រឡប់មកវិញ របស់លោក Conte នឹងធ្វើឲ្យអ៊ីតាលី មានភាពប្រសើរជាងមុនជាក់ជាមិនខាន ព្រោះលោកធ្លាប់ដឹកនាំអ៊ីតាលីកន្លងមកល្អខ្លាំងណាស់។
ជាងនេះទៅទៀត អ្វីដែលជាកង្វល់សម្រាប់អ៊ីតាលីនោះគឺ ខ្លាចប្រកួតជម្រុះធ្លាក់ Euro ២០២០ ខាងមុខនេះទៀត ដែលតម្រូវឲ្យអ៊ីតាលី ត្រូវស្វែងរកគ្រូបង្វឹកថ្មី មកពង្រឹងក្រុមឡើងវិញ ខណៈលោក Antonio Conte ជាជម្រើសល្អបំផុតសម្រាប់អ៊ីតាលី។



មតិយោបល់