ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិ ឡាវ នៅថ្ងៃស្អែក ក្នុងពានរង្វាន់ AFF Suzuki Cup 2018 នាវេលាម៉ោង ០៦ៈ៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ ខណៈដែលលោក Felix ថាមានសង្ឃឹមច្រើន ដោយសារកូនក្រុមមានពេលហ្វឹកហាត់គ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន។
លោក Felix ដែលជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុននេះថា “យើងមានពេលហ្វឹកហាត់គ្រប់គ្រាន់ ដូច្នេះសម្រាប់ការប្រកួតជាមួយ ឡាវ ស្អែកនេះ យើងមានសង្ឃឹមច្រើន ហើយកូនក្រុមបានត្រៀមខ្លួនបានយ៉ាងល្អ។ យើងក៏បានរៀបចំបានល្អដែរ សម្រាប់ទទួល ឡាវ ហើយខ្ញុំបានមើលវីដេអូ របស់យើង នឹងបានកែប្រែចំណុចខ្វះខាតផងដែរ”។
សូមបញ្ជាក់ថា គោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយ ឡាវ ក្នុងជំនួបលើកទី ៣ ខណៈដែលភ្ញៀវជាជំនួបលើកទី ៤ ហើយក្រុមទាំងពីរមិនទាន់មានពិន្ទុដូចគ្នា តែកម្ពុជា មិនទាន់អស់ឱកាស ១០០% នោះទេ៕
មតិយោបល់