នៅថ្ងៃទី០៨ ខែមករានេះ ក្រុមជើងឯករង ក្រសួងការពារជាតិ(ទ័ព) នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Terengganu FC របស់លីគកំពូលម៉ាឡេសុី នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នាពហុកីឡដ្ខានជាតិ ដើម្បីចម្រាញ់យកកីឡាករបរទេស(សម្រាប់ទ័ព)។
បើតាមគ្រូជំនួយ ទ័ព លោក ភា សុភ័ក្ត្រា បាននិយាយថា ក្នុងជំនួបល្ងាចនេះ ជាមួយក្លិបថ្មី ធារី ចន្ថាប៊ីន គឺជាការសម្រេចយកកីឡាករបរទេស មកចូលរួមជាមួយក្លិប នារដូវកាលថ្មី ឆ្នាំ២០១៨។ កីឡាករបរទេស ដែលចូរួមធ្វើតេស្តមាន ដូចជា កីឡាករកូរ៉េខាងត្បូង No Dee Ho, Han Sung Gya, Lee Jun, Yoo Jea Ho, Na Hyo Sung, Song Chi Moon, Noh Song Min, Kin Jeang Ho នឹងកីឡាករជប៉ុន Eisuki Mohti, DaiKi Matsumoto, Yudia Ogawa ហើយក៏មានកីឡាករកម្ពុជា កែរ ពីសាល, នូរុន កក្កដា។
ក្រុមដែលទើបឡើងមកលីគកំពូលម៉ាឡេសុីនេះ គឺជាក្លិបថ្មីរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន ហើយក៏ទើបប្រកួតឈ្នះ ក្លិបព្រះខ័នរាជស្វាយរៀង ១ទល់០ កាលពីថ្ងៃសៅរ៍ នាពហុកីឡដ្ឋានជាតិ ដែល ១គ្រាប់ នោះធ្វើបានសម្រេចដោយកីឡាករកូតឌីវ័រ Kipre ។ ក្នុងជំនួបល្ងាចនេះក្រុមការងារ Post Sport នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕
មតិយោបល់