ការប្រកួតប្រដាល់គុនខ្មែរនៅប៉ុស្ដិ៍លេខ៥ ក្នុងជំនួបមិត្តភាពសងសឹកជាលើកទី៣ ដោយ រឿម វណ្ណៈ បានត្រឹមស្មើគ្នាជាមួយ ភុន សោភ័ណ្ឌ កាលពីថ្ងៃទី២៣ កន្លងមក ខណៈដែលពីរលើកមុន សោភ័ណ្ឌ ឈ្នះម្តង នឹងស្មើម្តង។
ក្នុងជំនួបសងសឹកនេះ ស្វិតស្វាញយ៉ាងខ្លាំង តែកីឡាករធ្លាប់ចាញ់នៅតែមិនអាចទទួលជ័យជម្នះ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើទាំងចម្រូងចម្រាស់។ គិតពីប្រវត្តិនៃការប៉ះគ្នា កាលពីលើកទី១ កីឡាករ ភុន សោភ័ណ្ឌ គឺជាអ្នកនាំមុខដោយជ័យជម្នះ ក្នុងពេលដែលលើកទី២ អ្នកទាំងពីរទទួលបានត្រឹមស្មើពិន្ទុគ្នា។ ងាកមកកាន់ការប្រកួតជាលើកទី៣នេះវិញ កីឡាករ រឿម វណ្ណៈ មិនមែនឡើងមកសងសឹកនោះទេ ដោយសារតែការប្រកួតទាំងមូល គឺមើលទៅ រឿម វណ្ណៈ ចាញ់ប្រៀបដាច់ឆ្ងាយតែម្ដងបើធៀបនឹងលទ្ធផលដែលគេធ្លាប់ទទួលបានស្មើដូចគ្នាកាលពីលើកមុន។
សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ TV5 Knock Out Series By Kcement នឹងបើកការប្រកួតវគ្គ ៤នាក់ ចុងក្រោយ នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែល សប្ដាហ៍នេះ មានត្រឹមតែជំនួបមិត្តភាពប៉ុណ្ណោះ៕
ភុន សោភ័ណ្ឌ (ក្រហម)
មតិយោបល់