ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ពីព័ត៌មាននៃការចាកចេញរបស់កំពូលកីឡាករ Lionel Messi។
Don Balon, Barcelona អាចប្រឈមនឹងការបាត់បង់ Lionel Messi បន្ទាប់ពីក្រុម Manchester City កំពុងអន្ទងលួងលោម Messiឲ្យចាកចេញពី Barcelona។ បើទោះបីជា Messi បានបន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ ២០២២ ក៏ដោយ តែលោក Pep Guadiola បានព្យាយាមធ្វើយ៉ាងណាឲ្យ Messiចាកចេញមកកាន់ Edihard Staduim។
បើតាម Don Balon ក្រុម Manchester City នឹងផ្តល់ប្រាក់ប្រចាំឆ្នាំដល់ Messi រហូតដល់ទៅ ៣៣លានផោន ខណៈ Barcelona ផ្តល់ប្រាក់ប្រចាំក្នុង១ឆ្នាំដល់ Messi ត្រឹម ៣០លានផោនប៉ុណ្ណោះ៕
មតិយោបល់