ព័ត៌មានកីឡា

សំ វ៉ាន់ដេត៖ “ពានសម្តេច ហ៊ុន សែន នេះជាកាដូរសម្រាប់មិនបានពានលីគ”

ក្រោយពីទទួលជ័យជម្នះ លើក្រុម ណាហ្គាវើល ៣ទល់០ កាលពីម្សិលមិញក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ឆ្នាំ២០១៧(Hun Sen Cup) លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ការទទួលបានពាននេះ ជាកាដូរដែលមិនបានពានលីក។

នៅក្នុងសន្និសីទសារព័ត៌មានលោក សំ វ៉ាន់ដេត បាននិយាយថា៖ “ខ្ញុំគិតថា ថ្ងៃនេះកូនក្រុមរបស់ខ្ញុំធ្វើបានល្អច្រើន ទាំងក្នុងវគ្គទី១ នឹងទី២ បើទោះបីជាកីឡាករមួយចំនួនសំខាន់ៗមិនបានលេង ៩០នាទីក៏ដោយ តែយើងបានជំនួសវិញដោយកីឡាករដែលអាចលេងពេញម៉ោង ដូចជា ពិសិដ្ឋ ជាដើម”។ “ហើយវាជារឿងមួយដែលសប្បាយ ទោះបីវាមិនដូចពានលីគក៏ដោយ ព្រោះគោលដៅសំខាន់គឺពានលីគ តែនេះគឺជាកាដូរមួយសម្រាប់ក្រុមយើងមិនបានពានលីគដែលក្រុមយើងមិនទទួលបាន”។

គួររំលឹកថា នេះជាលើកទី៤ ដែល ព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្ដេច ហ៊ុន សែន ពោលគឺនៅឆ្នាំ ២០១១, ២០១២, ២០១៥ និងឆ្នាំ ២០១៧ នេះផ្ទាល់តែម្ដង៕

មតិយោបល់