ព័ត៌មានកីឡា

UEFA ​ពិន័យ​ក្រុម​ជើង​ឯក​ស៊ែប ​មិន​ឱ្យ​លេង​ពាន​នៅ​អឺរ៉ុប​

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​ពិន័យ​ក្រុម​ជើង​ឯក​លីគ​កំពូល​ក្នុង​ប្រទេស​សែប​ Partizan Belgrade ​មិន​ឱ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​លំដាប់​អន្តរជាតិ​នោះ​ទេ ​ក្រោយ​ពី​សហព័ន្ធ​ក្នុង​ប្រទេស​នេះ​មិន​បាន​បង់ពន្ធ​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។

UEFA ​បាន​រក​ឃើញ​ថា​ក្រុម​ខាង​លើ​នេះ ខកខាន​បង់​ពន្ធ​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ ​ក្នុង​ការ​ដែល​ក្រុម​ជើង​ឯក​នេះ​បាន​ចូល​លេង​ពាន​រង្វាន់​វគ្គ​ជម្រុះ UEFA Champions League ​ឬ​ក៏ Eropa League ។ យ៉ាងណាមិញ ​ការ​រក​ឃើញ​នេះ​តម្រូវ​ឱ្យ​ក្លឹប ​Partizan ​ជាប់​ពិន័យ ​មិន​អាច​យក​ក្រុម​ជើង​ឯក​ក្នុង​លីគ ​ចូល​លេង​ក្នុង​ប្រកួត​ធំ​ៗ​នៅ​តំបន់​បាន​ទេ។ ដោយ​ការ​មិន​ព្រម​បង់ពន្ធ​នោះ​គិត​ជា​ទឹក​ប្រាក់​ប្រហែល​ជា​ជាង​២​លាន​ផោន​ឯ​ណោះ។

ក្រុមខាង​លើ​ជា​អតីត​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អឺរ៉ុប ​ដោយ​ពួកគេ​ធ្លាប់​គូ​ប្រជែង​ខ្លាំង​ជាមួយ Real Madrid ​និង Manchester United ​ជា​ដើម​ក្នុង​ពាន​រង្វាន់​លំដាប់​កំពូល​នៅ​តំបន់​អឺរ៉ុប៕

មតិយោបល់