ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Keisuke Honda បានចាកចេញពីក្រុម Pachuca របស់ប្រទេសម៉ិកស៊ីកូហើយ ដោយវិលមកប្រកបអាជីពថ្មី នៅតំបន់អាស៊ីប៉ាស៊ីភិកវិញ។
បើតាមគណនី Twitter របស់កីឡាករ Keisuke Honda បានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិជប៉ុនរូបនេះ បានសម្រេចចិត្តមកចូលរួមជាមួយក្រុម Melbourne Victory ក្នងក្របខណ្ឌ A-League របស់ប្រទេសអូស្ត្រាលីវិញហើយ។ Honda គឺជាកីឡាករល្បីល្បាញមួយរូបរបស់ជប៉ុន ដោយបានប្រលូកក្នុងវិស័យបាល់ទាត់ នៅតំបន់អរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទម្រាំផ្លាស់ទៅលេងនៅតំបន់អាមេរិកខាងជើងជាមួយក្រុម Pachuca របស់ប្រទេសម៉ិកស៊ីកូ បានមួយរដូវកាល។
យ៉ាងណាវិញ Honda មិនបានវិលទៅកាន់ប្រទេសកំណើតរបស់គេវិញឡើយ រូបគេបែរជាផ្លាស់បរិយាកាសថ្មី ទៅកាន់ប្រទេសអូស្ត្រាលីដែលជាតំបន់មានបាល់ទាត់រីកចម្រើនគួរសមដែរ។ គួរបញ្ជាក់ផងដែរថា កាលប្រលូកអាជីពនៅតំបន់អឺរ៉ុប កន្លងមក Keisuke Honda ធ្លាប់លេងឲ្យក្រុម CSKA Mosco រួចបន្តទៅលេងឲ្យក្រុម AC Milan និងបន្ទាប់មកទៅទឹកដីអាមេរិកខាងជើងជាមួយក្រុម Pachuca ខណៈចុងក្រោយនេះមកកាន់ក្រុម Melbourne Victory ។
ដូច្នេះហើយ កីឡាករដ៍ល្បីល្បាញរបស់ជប៉ុន Keisuke Honda បានវិលត្រឡប់មកតំបន់អាស៊ីវិញហើយ តែមិនមែនស្រុកកំណើតរបស់គេឡើយ គឺមកប្រកបអាជីពនៅក្នុងប្រទេសអូស្ត្រាលីវិញ។





មតិយោបល់