ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន អំពាវនាវឲ្យផលិតនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនគ្រាប់

អាមេរិកៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលដ៏ច្រើនសន្ធឹកសន្ធាប់ ដោយលោកបានលើកទ្បើងថា នឹងបន្តពន្លឿនកម្មវិធីអាវុធរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

រហូតមកទល់ពេលនេះ ក្រុងព្យុងយ៉ាង នៅតែបន្តការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីក្លាយជាប្រទេសនុយក្លេអ៊ែរ បើទោះបីជាមានការដាក់ទណ្ឌកម្មពីអន្តរជាតិ និងការបង្កើនសម្ពាធពីអាមេរិកយ៉ាងណាក៏ដោយ។

ជាក់ស្ដែងនៅក្នុងសុន្ទរកថាសារព័ត៌មានប្រចាំឆ្នាំ លោក គីម បាននិយាយថា « ប្រទេសយើង (កូរ៉េខាងជើង) ត្រូវតែផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប រួមទាំងពន្លឿនការដាក់ពង្រាយរបស់ខ្លួនផងដែរ។

ក្នុងនោះលោកក៏បានរំឭកពីអធិបតីភាពខ្លួន ដែលចូលរួមពិនិត្យក្នុងសាកល្បងមីស៊ីលជាច្រើនដង នៅក្នុងឆ្នាំ ២០១៧ រួមទាំងការបំផ្ទុះក្បាល់គ្រាប់នុយក្លេអ៊ែរទី៦ ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ដែលមានគោលដៅតម្រង់ទៅលើដីគោករបស់អាមេរិក៕

មតិយោបល់