ក្រុមបាល់ទាត់ Manchester City ពិតជាមិនទាន់ស្គាល់បរាជ័យឡើយមកទល់នឹងសប្តាហ៍ទី២១នេះ ក្រោយពីប្រកួតស្មើក្នុងទឹកដីក្រុម Crystal Palace ក្នុងលទ្ធផល ០-០ ។
យ៉ាងណាវិញនោះ ក្រុម Manchester City ពិតជាមានសំណាងខ្លាំងណាស់ ដោយរក្សាការប្រកួតមិនចាញ់របស់ពួកគេក្នុងការប្រកួតនេះទៀត។ ជាក់ស្តែងណាស់ Man City ឆិតរបូតពិន្ទុ ពីការប្រកួតនេះទៅហើយ នៅចុងម៉ោងនាទីទី៩០ ដែលក្រុមម្ចាស់ផ្ទះ Crystal Palace មានឱកាសទាត់បាល់ ១១មែត្រ ដោយកីឡាករ Luka Milivojivic តែត្រូវបានអ្នកចាំទីប្រេស៊ីលៃស្អិត Edersonរបស់ក្រុម Man City អាចសង្រ្គោះបាន។
ថ្វីបើយ៉ាងនេះក្តី ក្នុងការប្រកួតនេះ ក្រុមកំពូលតារាង Premier League មួយនេះ បានគ្រប់គ្រងការប្រកួតសឹងតែទាំងស្រុង តែមិនអាចវាយបំបែកពងមាន់ក្រុម Crystal Palace បានឡើយដោយសារតែរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះរឹងមាំ។ ក៍ប៉ុន្តែ ការស៊ុតបាល់ ១១ម៉ែត្រចុងម៉ោងមិនចូលរបស់ក្រុម Crystal Palace បានរក្សាកំណត់ត្រាមិនចាញ់របស់ក្រុម Manchester City ដោយ ២១ប្រកួតកន្លងមក ឈ្នះ ១៩ និងស្មើតែ២ប្រកួតប៉ុណ្ណោះ។
ដូច្នេះហើយ នេះគឺជាសំណាងមួយ សម្រាប់ក្រុម Manchester City ដែលរងគ្រោះថ្នាក់នៅចុងម៉ោងទៅហើយនោះ បែរជាគ្រោះថ្នាក់រត់ចេញឆ្ងាយវិញ ដោយសារតែក្រុម Crystal Palace ទាត់បាល់ ១១ម៉ែត្រមិនចូល។



https://www.youtube.com/watch?v=ISxzo8Ov5TY
មតិយោបល់