ព័ត៌មានកីឡា

Real Madrid ត្រៀម ១២០លានផោន ទិញ Hazard

បន្ទាប់ពីកំពុងចរចារទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្រុម Tottenham ក្រុមស្តេចស Real Madrid បានត្រៀមនាំយកខ្សែបម្រើប្រយុទ្ធមួយរូបទៀត គឺកីឡាករ Eden Hazard ពីក្រុមតោខៀវ Chelsea ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Real Madrid បានត្រៀមរួចរាល់ហើយ នូវទឹកប្រាក់ចំនួន ១២០លានផោន ក្នុងការទិញយកកីឡាករប៊ែលហ្ស៊ិក Eden Hazard ក្នុងពេលឆាប់ៗនេះ។ ជាក់ស្តែងណាស់ នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមអធិរាជស​អេស្ប៉ាញ មួយនេះ ចង់បាន Hazard ក៍ប៉ុន្តែដោយសារតែ​ការមិនព្រមលក់របស់ក្លិបការពារជើងឯក Chelsea ជាហេតុធ្វើឲ្យ Real Madrid បរាជ័យក្នុងការនាំកកីឡាករ​រូបនេះ នៅរដូវក្តៅកន្លងមក។

យ៉ាងណាវិញ Real Madrid នឹងចំណាយលុយធំ ថ្វីមិនដល់ Harry Kane តែ ១២០លានផោននេះ វាថ្លៃគួរសមដែរ សម្រាប់តម្លៃខ្លួន​របស់​កីឡាករនាពេលបច្ចុប្បន្ននេះ។ ក៍ប៉ុន្តែ តាមប្រភពខាងលើនេះដដែល ប្រហែលជាត្រូវរង់ចាំដល់រដូវក្តៅក្រោយទើប Real Madrid អាចនាំយក Hazard ពី Chelsea បាន ដោយយោងទៅលើកីឡាកររូបនេះ បានយល់ព្រមបន្តលេង ឲ្យ Chelsea ១រដូវកាលនេះទៀត។ ម្យ៉ាងវិញទៀត Hazard ចង់ជួយ Chelsea ឲ្យការពារជើងឯកឆ្នាំនេះសិន បើទោះបីជាក្តីសង្ឃឹមមានតិចក៍ដោយ រួមទាំងការបន្តតំណែង Champion League នៅរដូវកាលក្រោយផងដែរ។

ដូច្នេះហើយ ក្រុមអធិរាជស Real Madrid បានត្រៀមទឹកប្រាក់ ១២០លានផោន រួចហើយ ក្នុងការនាំយក Hazard មកកាន់ Bernabeu ដែលពួកគេសង្ឃឹមថា​ នឹងយកមកក្នុងពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់