ព័ត៌មានកីឡា

បើ បឹងកេត អាចយកឈ្នះ Cerse Negros នោះមានសង្ឃឹមឡើងខ្លះ

ការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ក្នុងជំនួបទី៥ ប្រចាំពូល F រវាងក្លិប បឹងកេត ជាមួយ Cerse Negros នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ លើទីលានកីឡដ្ឋានជាតិ ខណ:បើក្រុមដំណាងកម្ពុជា ឈ្នះអាចមានសង្ឃឹមឆ្ពោះទៅវគ្គបន្ត។

ដោយសារតែពិន្ទុមិនទាន់ដាច់ពីគ្នាឆ្ងាយ ដូច្នេះបើ បឹងកេត អាចយក ៣ពិន្ទុ បន្ថែមពីក្រុមភ្ញៀវបាននាល្ងាចនេះ នឹងមិនទាន់អស់សង្ឃឹមឡើយ ខណ:ដែលក្រុមឈរលេខ២ មានត្រឹម ៧ ពិន្ទុ ដោយលើសតែ ៤ ពិន្ទុប៉ុណ្ណោះ។​ ចំណែកឯការប្រកួតនៅសល់ ២ លើកទៀតគិតទាំងល្ងាចនេះផងដែរ។

មតិយោបល់