ព័ត៌មានកីឡា

ស៊ុត២គ្រាប់ដូចគ្នាតែ Man City ជាអ្នកទទួលបាន៣ពិន្ទុ

បើទោះបីជា កីឡាករសំខាន់១រូបរងរបួសក៍ដោយ ក៍ក្រុម Manchester City នៅតែធ្វើបានយ៉ាងល្អដោយបន្ត​បំបាក់ក្រុម Watford ក្នុងលទ្ធផល ៣-១ យប់មិញនេះ ។

ក្រុមបាល់ទាត់ Manchester City នៅតែរក្សាទម្រង់​របស់​ពួកគេបានយ៉ាងល្អ បើទោះបីជាអវត្តមាន ខ្សែប្រយុទ្ធ Gabriel Jesus ក៍ដោយ។ ជាក់ស្តែងណាស់ Man City បានបំបាក់ក្រុម Watford ក្នុងលទ្ធផល៣-១ ក្នុងសប្តាហ៍ទី២២ ក្នុងក្របខ័ណ្ឌ Premier League ដែលនេះ គឺជាការរក្សាកំណត់ត្រាមិន​ចាញ់របស់ក្រុមឈរកំពូលតារាង Premier League មួយនេះ។

៣គ្រាប់របស់ក្រុម Manchester City រកបានដោយ ខ្សែប្រយុទ្ធ អង់គ្លេស Raheem Sterling តាំងពីនាទីទី១ ដែលជាការបញ្ជូនយ៉ាងល្អ ពីសំណាក់ Leroy Sane , គ្រាប់ទី២ ជាការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Christian Kabasela នៅនាទីទី១៣ និងគ្រាប់ចុងក្រោយរកបានដោយ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នៅនាទីទី ៦៣។ ចំណែកក្រុម Watford អាចវាយបកបានវិញ ត្រឹម១គ្រាប់ប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Andre Gray នៅនាទីទី៨៣ ក្នុងការបញ្ចប់លទ្ធផល ៣-១ ។

យ៉ាងណាវិញនោះ បើនិយាយពីគ្រាប់បាល់ស៊ុតវិញ យើងឃើញថា ក្រុមទាំង២ ស៊ុតបានម្នាក់ ២គ្រាប់ដូចគ្នា ខុសត្រង់ថា ខាង Man City ស៊ុតទាំង២គ្រាប់ក្នុងទីរបស់ Watford ខណៈ Watfort វិញ ស៊ុតក្នុងទី Man City ១គ្រាប់ និងក្នុងក្នុងទីខ្លួនឯង១គ្រាប់ ជាហេតុធ្វើឲ្យក្រុម Manchester City ជាអ្នកទទួលបាន ៣ពិន្ទុ ពីការប្រកួត​នេះទៅវិញ។

ដូច្នេះហើយ Manchester City នៅតែរក្សា​កំពូលតារាងបានយ៉ាងល្អ ដោយឆ្លងកាត់ការប្រកួត ២២លើកកន្លងមកនេះ មិនទាន់ចាញ់១ប្រកួតនៅឡើយទេ ដោយឈ្នះ២០ និងស្មើ២ប្រកួត។

https://www.youtube.com/watch?v=3ZGBuBbW8Eg

មតិយោបល់