ព័ត៌មានកីឡា

Chelsea ថ្វីបើចាញ់ ការប្រកួតក្នុងដី តែ Morata រកបានគ្រាប់ដំបូង និងមានរឿងរ៉ាវអស្ចារ្យជាច្រើន កើតឡើងក្នុងការប្រកួតនេះ

ក្រុមការពារតំណែងជើងឯក តោខៀវ Chelsea បានប្រកួតចាញ់ក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល ៣-២ ក្នុងជំនួបបើកឆាករបស់ពួកគេ ក្នុងរដូវកាលថ្មីនេះ។

ថ្វីបើក្រុម Chelsea បានចាញ់ការប្រកួតដំបូងរបស់ពួកគេមែន តែក្រុមការពាតជើងឯកមួយនេះ បានធ្វើនូវរឿងអស្ចារ្យជាច្រើនសម្រាប់ការប្រកួតនេះ។ ជាក់ស្តែងណាស់ ក្រុម Chelsea បានទទួលកាតក្រហម ចំនួន២ និងកាតលឿងចំនួន៥ ខណះក្រុម Burnley ទទួលបានតែកាតលឿងចំនួន៣ប៉ុណ្ណោះ។ ក្នុងនោះដែរ ខ្សែការពារដ៍ឆ្នើម Garry Cahill បានទទួលកាតក្រហម ដោយផ្ទាល់ នៅនាទីទី១៤ ស្របពេលដែលខ្សែបម្រើអេស្ប៉ាញ Case Fabregas ទទួលបានកាតក្រហម នៅនាទីទី៨១ បន្ទាប់ពីទទួលបានកាតលឿងជាលើកទី២។

ម្យ៉ាងវិញទៀតនោះ រឿងដ៍អស្ចារ្យ សម្រាប់ក្រុម Chelsea នោះគឺ បើទោះបីមានគ្នាត្រឹម ១០ នាក់ក៍អាចរកគ្រាប់បាល់តាមបាន១គ្រាប់វិញ និងឈានដល់កាតក្រហម ២នាក់ទៅហើយនោះ ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់ទី២ ឲ្យក្រុមបន្ថែមទៀត ខណះក្រុម Burnley នៅតង់ទី២ មិនមានគ្រាប់បាល់ស៊ុតចូលគូប្រកួតឡើយ។ យ៉ាងណាវិញខ្សែប្រយុទ្ធតម្លៃជាង ៥៨លានផោន ដែលក្រុម Chelsea បានទិញពីក្រុម Real Madrid គឺកីឡាករ Alvaro Morata ធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់បាន១ គ្រាប់ និងតែតឲ្យមិត្តរួមក្រុមស៊ុតបាន១គ្រាប់ ក្រោយពីដូរចូលមកកាន់ទីលាន នៅនាទីទី ៥៩។

គួរបញ្ជាក់ផងដែរថា ក្រុម Burnley រកបាន ៣គ្រាប់មុន ដោយការស៊ុតរបស់កីឡាករ Vokes នៅនាទីទី ២៤ និង ៤៣ រួមនឹងកីឡាករ Ward នៅនាទីទី ៣៩។ ចំណែកក្រុម Chelsea វិញ រកបាននៅតង់ទី២ ទាំង២គ្រាប់ដោយខ្សែប្រយុទ្ធ Alvaro Morata នៅនាទីទី ៦៩ និង David Luiz នៅនាទីទី ៨៨។ ដូច្នេះហើយ ក្រុម Chelsea បានចាញ់ការប្រកួតបើកឆាកដំបូង ក្រោមថ្វីដៃក្រុម Burnley ក្នុងលទ្ធផល ៣-២ ។

មតិយោបល់