ក្រុមអធិរាជស Real Madrid ពិតជាខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមការពារជើងឯក Laliga មួយនេះ ត្រូវបានក្រុមម្ចាស់ផ្ទះ Celta Viga ឆក់អស់២ពិន្ទុ នៅចុងម៉ោងវិញ ដែលធ្វើឲ្យ Real Madrid ខកខានទទួល៣ពិន្ទុ ក្នុងសប្តាហ៍នេះ។
ជាក់ស្តែងណាស់ Real Madrid ធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម Celta Vigo ដោយរកបានត្រឹម ១ពិន្ទុត្រឡប់មកវិញប៉ុណ្ណោះ ក្រោយពីលេងបានត្រឹមស្មើគ្នា ២-២ ។ ក្នុងនោះដែរ ក្រុមម្ចាស់ផ្ទះ Celta Vigo បានរកគ្រាប់បាល់ ១គ្រាប់មុនតាំងពីនាទីទី៣៣ ដោយការស៊ុតរបស់កីឡាករ Daniel Wass ក៉ុន្តែ ត្រូវបានក្រុម Real Madrid អាចវាយបកមកវិញ ២គ្រាប់ភ្លាមៗ ពោលគឺស៊ុតបាននៅនាទីទី៣៦ និង ៣៨ ដោយខ្សែប្រយុទ្ធវែល Gareth Bale ជាហេតុធ្វើឲ្យ Real Madrid បាននាំមុខវិញ ក្នុងលទ្ធផល ២-១។ យ៉ាងណវិញ ការប្រកួតឈានចូលដល់តង់ទី២ ក្រុម Celta Vigo បានបើកការវាយលុកយ៉ាងខ្លាំងក្លា ដើម្បីដណ្តើមយកគ្រាប់បាល់ត្រឡប់មកវិញ ដែលក្នុងនោះដែរ នៅនាទីទី៨២ កីឡាករ Maximiliano Gomez អាចរកគ្រាប់បាល់តាមស្មើមកវិញបាន ដែលធ្វើឲ្យបញ្ចប់ការប្រគួតនេះ បញ្ចប់ដោយលទ្ធផល ២-២។
គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid ឆិតចាញ់ការប្រគួតនេះផង ព្រោះថានៅនាទីទី ៧២ ក្រុម Celta Vigo មានឱកាសទាត់បាល់ ១១ម៉ែត្រ តែកីឡាករ Iago Aspas ធ្វើមិនបានសម្រេចឡើយ។ ហេតុនេះហើយ Real Madrid និង Celta Vigo បានចែកគ្នាម្នាក់១ពិន្ទុ ត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន។


https://www.youtube.com/watch?v=746PwM0fQJY
មតិយោបល់