ព័ត៌មានកីឡា

Buriram United យកឈ្នះក្រុមរបស់កូវ៉េខាងត្បូងឆ្លងផុតវគ្គចែកពូល Asia Champions League

ក្រុមបាល់ទាត់នៃក្របខណ្ឌកំពូលថៃ Buriram United បានយកឈ្នះក្រុម Jeju United របស់ក្របខណ្ឌកំពូលប្រទេសកូរ៉េខាងត្បូង ដោយលទ្ធផល ១ទល់០ កាលពីម្សិលមិញ នៃពានរង្វាន់ Asia Champions League ឡើងមកឈរលេខ២ ពូល G ឆ្ពោះទៅេវគ្គបន្ទាប់។

ត្រឹមតែមួយគ្រាប់របស់កីឡាករKorrakotWiriyaudomsiri នៅនាទីទី ៥៥ ធ្វើឲ្យក្រុម Buriram United ទទួលបាន ៣ ពិន្ទុបន្ថែម នៃប្រកួតទី៦ នឹងបានឡើងមកឈេលេខ២ បានកៅអីទៅវគ្គបន្ទាប់ ពានរង្វាន់ Asia Champions League ស្របពេលដែលក្រុមលេខ១ Guangzhou Evergrande របស់ចិន បានយកឈ្នះក្រុម Cerezo Osaka របស់ប្រទេសជប៉ុន ៣ទល់១ ។

ឆ្លងកាត់ ៦ ប្រកួតមកនេះ Buriram United រកបានជ័យជម្នះ ២ ដង ស្មើ ៣ ដង នឹងបរាជ័យ ម្តង មាន ៩ ពិន្ទុក្នុងដៃ ខណ:ដែលក្រុមលេខ១ មាន ១២ ពិន្ទុ នឹងក្រុមលេខ៣ Cerezo Osaka មាន ៨ ពិន្ទុ៕

មតិយោបល់