នៅថ្ងៃទី០៥ ខែមករានេះ ក្រុមជើងឯករង ក្រសួងការពារជាតិ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Terengganu FC របស់ម៉ាឡេ នៃក្របខ័ណ្ឌ Malaysia Premier League ហើយក៏ជាក្លិបថ្មីរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន ផងដែរ។
ការប្រកួតនេះធ្វើឡើង នៅវេលាម៉ោង ៦:៣០ នាទីល្ងាចនេះ នាពហុកីឡដ្ខានជាតិ ដើម្បីត្រៀមខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨មកដល់ នាដើមខែមិនា ខាងមុខ ក៏ដូចជាដើម្បីធ្វើតេស្តកីឡាករមួយចំនួនផងដែរ។ ក្នុងជំនួបនេះក្រុមការងារ Post Sport នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕


មតិយោបល់