ទូរសព្ទដៃដំបូងបង្អស់លើពិភពលោកដែលបំពាក់បន្ទះស្កេនក្រយៅដៃក្រាលក្រោមស្រទាប់កញ្ចក់អេក្រង់ នឹងប្រកាសចេញនៅថ្ងៃពុធ ទី ១០ មករា ស្អែកនេះ ដោយក្រុមហ៊ុន Vivo នៅក្នុងព្រឹត្តិការណ៍ CES 2018។
Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយនៅក្នុងប្រទេសចិន ហើយក៏ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន BBK ដូចជាក្រុមហ៊ុន Oppo និង OnePlus អីចឹងដែរ។
បច្ចេកវិទ្យាដែលនៅពីក្រោយបន្ទះស្គេនម្រាមដៃថ្មីនេះ គឺជាបន្ទះឈីប Clear ID FS9500 របស់ក្រុមហ៊ុន Synaptics ដែលបានបើកបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុន ហើយវាគឺជាបន្ទះឈីបភ្ជាប់ Sensor ស្គេនម្រាមដៃមួយ ដែលរចនាឡើងសម្រាប់ធ្វើការជាមួយទូរសព្ទប្រើប្រាស់មាត្រដ្ឋានអេក្រង់ ១៨:៩ និង ២០:៩។
ដោយឡែក សម្រាប់ល្បឿនអានម្រាមដៃវិញ ក្រុមហ៊ុនគូសបញ្ជាក់ថា មានល្បឿន ០.៧ វិនាទី យឺតជាងបន្ទះស្គេនបច្ចុប្បន្ន ដែលមានល្បឿន ០.២ វិនាទី ប៉ុន្តែ លឿនជាងមុខងារស្កេនផ្ទៃដែលមានល្បឿនជាមធ្យម ១.៤ វិនាទី។
បន្ទះឈីប Clear ID SF9500 នេះដែរ គឺមានកម្រាស់ត្រឹម ០.៦៩ មីល្លីម៉ែត្រ ប៉ុណ្ណោះ ដូច្នេះ វាមិនធ្វើឱ្យស្មាតហ្វូនកាន់តែក្រាស់នោះទេ៕
Vivo Xplay 7 អាចជាស្មាតហ្វូនបំពាក់បច្ចេកវិទ្យាដែល Apple និង Samsung មិនទាន់ធ្វើបាន មុនដំបូងគេលើលោក
មតិយោបល់