ព័ត៌មានកីឡា

សូលទីឡូអង្គរ ផ្តល់កិច្ចសន្យាអាជីពដល់កីឡាករ ៥រូប ក្នុងនោះមានកីឡាករក្លិប វេស្ទើនភ្នំពេញ ៤រូប

ក្លិបបាល់ទាត់ចំណូលថ្មីនៃលីគកំពូលកម្ពុជា សូលទីឡូអង្គរ បានចុះកិច្ចសន្យាអាជីពដល់កីឡាករសញ្ជាតិខ្មែរ ៥រូប ក្នុងនោះមានកីឡាករមកពីក្លិប វេស្ទើនភ្នំពេញ ដល់ទៅ ៤រូប។

កីឡាករទាំង ៥រូប នោះរួមមាន៖ កូរណៃ អាន់សារី (ខ្សែប្រយុទ្ធ), លី ភិរុន (ខ្សែការពារ), ចាន់ វាសនា (ខ្សែការពារ), សេង កូសែន (ខ្សែការពារ) ដែលសុទ្ធតែជាកីឡាកររបស់ក្លិប វេស្ទើនភ្នំពេញ នឹងកីឡាករចុងក្រោយ អ៊ាង លីហ៊ួរ ដែលមកពីខេត្តក្រចេះ (ខ្សែបម្រើ)។ ក្នុងនោះដែរ ក៏នៅមានកីឡាករមួយចំនួនទៀតរបស់ វេស្ទើនភ្នំពេញ ដែលបានទៅធ្វើតេស្តជាមួយក្លិប សូលទីឡូអង្គរ រួមមាន តូច រូម៉ា ដែលរដូវកាលមុន វេស្ទើនភ្នំពេញ ខ្ចីជើងពីក្រសួងការពារជាតី នឹងខ្សែប្រយុទ្ធឆ្នើម MATTIEW OSA ផងដែរ។

កីឡាករវេស្ទើនភ្នំពេញ ដែលបានចុះកិច្ចសន្យារួមរាល់ជាមួយ សូលទីឡូអង្គរ មាន ឡុង ភារ៉ាត់​, កូរណៃ អាន់សារី, លី ភិរុន, ចាន់ វាសនា នឹង សេង កូសែន ៕

ចាន់ វាសនា សេង កូសែន កូរណៃ អាន់សារី លី ភិរុន អ៊ាង លីហ៊ួរ

រូបភាព៖ Soltilo Angkor FC

មតិយោបល់