ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Negeri Sembilan FA រសៀលនេះ

នៅថ្ងៃទី១០ ខែមករានេះ ក្រុមនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Negeri Sembilan FA ​របស់ម៉ាឡេសុី នៃក្របខ័ណ្ឌ Malaysia Premier League។

ការប្រកួតនេះនឹងធ្វើឡើង នៅវេលាម៉ោង ៣:៣០ នាទីរសៀលនេះ នាកីឡដ្ឋាន ISPP ដើម្បីត្រៀមខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨មកដល់ នាដើមខែមិនា ខាងមុខ ក៏ដូចជាដើម្បីធ្វើតេស្តកីឡាករមួយចំនួនផងដែរ។ ក្នុងជំនួបនេះក្រុមការងារ Post Sport នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕

រូបភាព៖ Preah Khan Reach Svay Rieng FC

មតិយោបល់