កំពូលខ្សែប្រយុទ្ធអង់គ្លេស Harry Kane របស់ក្រុម Tottenham Hotspurs កំពុងតែត្រៀមធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកីឡាករឆ្នើមរូនេះ រំពឹងថា នឹងឈ្នះស្បែកជើងមាស នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ៣រដូវកាលជាប់ៗគ្នា។
ជាក់ស្តែងណាស់ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងជំនួបជាមួយក្រុម Everton យប់ម្សិលមិញនេះ បានធ្វើឲ្យ Harry Kane បន្តឈរកំពូលតារាង នៃ Top Scorer នៅ Premier League ។ ជាការពិតណាស់ Harry Kane ស៊ុតបាន២០គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនបាន ២៣ប្រកួត ដោយនាំមុខលើគូប្រជែងរបស់គេ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ដែលស៊ុតបាន ១៧គ្រាប់។ យ៉ាងណាវិញនោះ តាមរយៈការនាំមុខចំនួន៣គ្រាប់នេះដែរ ថ្វីបើនៅសល់ការប្រកួតជាច្រើនទៀត តែ Harry Kane ហាក់ដូចជាមានក្តីសង្ឃឹមក្នុងការឈ្នះស្បែកជើងមាសនៅរដូវកាលនេះទៀត ព្រោះថាប្រសិនបើរដវកាលនេះ Kane បន្តឈ្នះទៀតនោះ មនន័យថារូបគេនឹងក្លាយជាកីឡាករដំបូងដែលឈ្នះស្បែកជើងមាស នៅ Premier League ៣រដូវកាលជាប់ៗគ្នា។
ក្រៅពី Harry Kane ដែលស៊ុតបាន ២០គ្រាប់ និង Mohamed Salah ស៊ុតបាន ១៧គ្រាប់ នៅមាន Raheem Sterling ស៊ុតបាន ១៤គ្រាប់ និង Sergio Aguero ស៊ុតបាន ១៣គ្រាប់ ខណៈ Alvaro Morata, Romelu Lukaku និង Wayne Rooney ស៊ុតបានម្នាក់ ១០គ្រាប់។
មតិយោបល់