ព័ត៌មានកីឡា

Spur និង Man UTD ដឹកដៃគ្នាទៅវគ្គ៨ក្រុម FA CUP ក្រោយឈ្នះដៃគូយប់មិញ

ក្រុម Tottenham Hotspur និងម្ចាស់ការពារតំណែងជើងឯក Manchester United បានកក់កៅអីវគ្គ៨ក្រុមពានរង្វាន់ FA CUP រួចហើយ ក្រោយបំបាក់ដៃគូយប់មិញ។

ខ្សែប្រយុទ្ធ Herry Kane បានស៊ុតហែតទ្រ៊ីក ( ៣គ្រាប់តែឯង ) ឲ្យក្រុមជើងឯករងលីគកំពូលអង់គ្លេសរដូវកាលមុន ឈ្នះទាំងមិនពិបាក។ ៣គ្រាប់នោះធ្វើបាននៅនាទីទី ១៦ ៥១ និង៧៣។ វគ្គ៨ក្រុម Spur នឹងត្រូវប៉ះ Millwall នាថ្ងៃទី១១ ខែមីនាខាងមុខ។

ចំណែក Man UTD ឯណោះវិញ ស្ទើរតែធ្វើឲ្យអ្នកគាំទ្របោកខ្លួន ដោយត្រូវ Blackburn Rovers នាំមុខតាំងពីនាទីទី ១៧ ប៉ុន្តែក្រោយមកខ្សែប្រយុទ្ធ Marcus Rashford តាមបានស្មើវិញ។ រហូតដល់ការប្តូរចូលនៅវគ្គទី២ ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បន្ថែមគ្រាប់ជ័យជម្នះ ២-១ ឲ្យបីសាចក្រហមនៅនាទីទី ៧៥ តែម្តង។ វគ្គ៨ក្រុម Man UTD នឹងត្រូវធ្វើការធ្ងន់បន្ថែមទៀត ដោយប៉ះក្រុមកំពុងឡើងជើង Chelsea នៅថ្ងៃទី១១ ខែមីនាខាងមុខ។

មតិយោបល់