ព័ត៌មានកីឡា

Arsenal៖ បើចង់បាន Sanchez ត្រូវមានលក្ខខ័ណ្ឌមួយ

ក្រុមកាំភ្លើងធំ Arsenal ពិតជាមិនអាចរារាំងការចាកចេញ​របស់ខ្សែប្រយុទ្ធឈីលី Alexis Sanchez បានឡើយ ខណ:កីឡាកររូបនេះ ជិតដល់ពេលដែលត្រូវចាកចេញទៅ​រកទ្រនុំថ្មីហើយ។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានដាកលក្ខខ័ណ្ឌមួយ ជាមួយក្រុមបីសាចក្រហម Manchester United មុននឹងលក់ Alexis Sanchez ទៅឲ្យនោះ។ ជាក់ស្តែងណាស់ បើតាមប្រភពខាងលើ​ដដែល បានឲ្យដឹងបន្ថែមទៀតថា លោក Arsene Wenger ប្រាកដណាស់នឹងលក់ Alexis Sanchez ឲ្យក្រុមបីសាចក្រហម Manchester United ក៍ប៉ុន្តែជាថ្នូរមកវិញ ក្រុ​ម Arsenal ទាមទារចង់បានកីឡាករ Henrick Mkhitayan ត្រឡប់មកវិញ ពោលចង់ឲ្យ Man Utd យល់ព្រមលក់ កីឡាកររូបនេះ ជាថ្នូនឹងការលក់ Alexis Sanchez ទៅឲ្យ Man Utd ។ ជាការពិតណាស់ ខាង Man Utd វិញក៍មានបំណងចង់បញ្ចេញ Mkhitaryan ចេញដែរ ព្រោះថា ក្លិបមានបំណងនាំចូលកីឡាករជាច្រើន​ ដែលអចប៉ះពាល់ដល់កីឡាករចាស់ៗមួយចំនួន។ ម្យ៉ាងវិញទៀតនោះ មានក្លិបជាច្រើនកំពុងចង់បានកីឡាករ​អាល់បានៀរូបនេះ រួមទំងអតីតក្លិបចាស់របស់គេ Borussia Dortmund ផងដែរ។

ដូច្នេះហើយ ដើម្បីអាចនាំយកខ្សែប្រយុទ្ធ Alexis Sanchez បាននោះ ទាល់តែក្រុមបសាចក្រហមធ្វើសម្បទាន Henrick Mkhitaryan ជាមួយក្រុមកាំភ្លើងធំ Arsenal ទើបមាន​សង្ឃឹមខ្ពស់។


មតិយោបល់