ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកទន្លេ ខាងក្រោយសហគ្រាសផលិតស្បៀង របស់ក្រសួងការពារជាតិ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សពខាងលើនេះ មិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុសមានវ័យប្រហែល៣០ឆ្នាំ ហើយការស្លាប់នេះគឺបណ្តាលមកពីការលង់ទឹក បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់