ព័ត៌មានកីឡា

Chelsea ត្រៀមខ្ចីជើង អតីតខ្សែប្រយុទ្ធអង់គ្លេសពីក្រុម West Ham

ក្រុមតោខៀវ Chelsea បានសម្រេចចិត្តខ្ចីជើងខ្សែប្រយុទ្ធ Andy Carroll ពីក្រុម West Ham United នៅមុនបញ្ចប់ទីផ្សារដោះដូរកីឡាករនេះ ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធរបស់ក្លិប។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែស្វះស្វែងរក​ខ្សែប្រយុទ្ធបន្ថែមទៀត នៅមុនការបិទបញ្ចប់ទីផ្សារដោះដូរ​កីឡាករនេះ។ ក្នុងនោះដែរ Chelsea បានចាប់ផ្តើមបើកការចរចារជាមួយក្រុម West Ham United ក្នុងការខ្ចីជើងអតីតខ្សែប្រយុទ្ធ Andy Carroll មកកាន់ Stamford Bridge ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ថ្វីត្បិតតែក្រុម Chelsea មាន Alvaro Morata ហើយក៍ដោយ តែក្រុមការពារជើងឯកមួយនេះ នៅតែត្រូវការខ្សែប្រយុទ្ធបន្ថែមដដែល ព្រោះថា Chelsea មានខ្សែប្រយុទ្ធចំតែ២រូបប៉ុណ្ណោះ គឺ Morata និង Micky Batzuayi ខណ: Eden Hazard, Pedro Rodriguez និង Willian ជាដើមលេងក្នុងតំណែងបម្រើប្រយុទ្ធប៉ុណ្ណោះ មិនមែនជាខ្សែប្រយុទ្ធចំតួឡើយស្របពេលដែល Batzuayi មិនទាន់ច្បាស់ពីអនាគត់នៅ Stamford Bridge ឡើយ។

យ៉ាងណាវិញ ការខ្ចីជើង Andy Carroll ពី West Ham នេះដែរ អាចធ្វើឲ្យក្រុម​តោខៀវ Chelsea មានលំនឹងជាងមុន ប្រសិនបើអវត្តមាន Morata នោះ Andy Carroll អាចជំនួសតំណែងនេះបាន ដោយកីឡាកររូបនេះ មានកាយសម្បទាមាំមួន និងពូកែតែតបាល់បញ្ចូលទីគូប្រកួតផងដែរ ហេតុនេះហើយ ការខ្ចីជើង Andy Carroll ពីក្រុម West Ham អាចធ្វើឲ្យ​តំបន់ប្រយុទ្ធរបស់ Chelsea កាន់តែរឹងមាំជាងមុនជាក់ជា​មិនខាន។

មតិយោបល់