ព័ត៌មានកីឡា

អង្គរថាយហ្គឺរ នាំយកកីឡាករ សូទីឡូអង្គរ មួយរូបទៀត

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មី ស៊ឹង ណារិទ្ធិ ដែលមាសញ្ជាតិខ្មែរពីក្លិប សូលទីឡូអង្គរ ជាផ្លូវការហើយ បន្ទាប់ពីកីឡាករ ឈង់ ប៊ុនណាត នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះមុននេះ។

ខ្សែបម្រើ ស៊ឹង ណារិទ្ធិ កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅ ឃុំ អូរដំបង១ ស្រុក សង្កែ ខេត្ត បាត់ដំបង បានបង្ហាញចំណាប់អារម្មណ៏ថា៖ ខ្ញុំមានអារម្មណ៏សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមជាមួយ ក្លិប អង្គរថាយហ្គឺរ ដែលជាក្លិបអាជីពពិតប្រាកដ និង ទាំងមានទីតាំងនៅ ខេត្តសៀមរាប ហើយ អាចផ្តល់ ឱកាសដល់យុវជនដែលចង់ក្លាយខ្លួនទៅជាកីឡាករអាជីពបានថែមទាំង ផង។ ខ្ញុំ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពី កម្លាំងកាយចិត្ត និងគោរពវិន័យរបស់ ក្លិបឲ្យបានល្អ។

កីឡាករកម្ពស់ ១,៧៣ សង់ទីម៉ែត្ររូបនេះ លេងជាខ្សែបម្រើ ធា្លប់លេងនៅក្លិប ធនាគារស្រូវ (ក្រុមមិនអាជីព), សៀមរាបអង្គរ (ជម្រើសខេត្ត សៀមរាប) និង សូទីឡូអង្គរ៕

មតិយោបល់