ព័ត៌មានកីឡា

ពាន Futaba Futsal Cup ២០១៦ មាន១៦ក្រុមចូលរួមប្រកាសបើកម្សិលមិញ

លីគបាល់ទាត់មិនអាជីពមួយឈ្មោះថា Futaba Futsal Cup 2016 ដែលមាន១៦ក្រុមចូលរួម បានប្រកាសដំណើការហើយ កាលពីម្សិលមិញ នៅទីលាន Futaba នៅខ័ណ្ឌឬស្សីកែវ ។

អ្នករៀបចំការប្រកួតលោក ច្រឹក ផល្លី និយាយថា ការបង្កើតពានមួយនេះគឺដើម្បីបើកឱកាសឲ្យយុវជនចូលរួមប្រជែងសមត្ថភាពលេងបាល់ទាត់ជាក្រុម និងរំលែកពេលទំនេរមកលេងកីឡា ជៀសវាងអំពើអបាយមុខផ្សេងៗ។

569A5604 copy

លោកបន្តថា សម្រាប់រូបមន្តប្រកួត ក្រុមទាំងអស់ត្រូវចែកជា២ពូល ដោយ១ពូលមាន៨ក្រុម នឹងប្រជែងគ្នាសន្សំពិន្ទុ យក៤ក្រុមខ្ពស់ជាងគេ ឡើងទៅវគ្គខ្វែង នឹងចម្រាញ់យក២ក្រុមទៅលេងវគ្គផ្តាច់ព្រ័ត្រតែម្តង។

Futaba Futsal Cup ឆ្នាំ២០១៦ ជើងឯកនឹងទទួលបានប្រាក់រង្វាន់ ២លានរៀល មេដាយមាស១៨គ្រឿង លេខ២ ១លានរៀលមេដាយប្រាក់១៨ លេខ៣ ៥០ម៉ឺនរៀលមេដាយសំរឹទ្ធ១៨គ្រឿង ក្រុម Fair Play ២០ម៉ឺនរៀល កីឡាករស៊ុតចូលច្រើនជាងគេ ១២ម៉ឺនរៀល កីឡាករលេងល្អ១២ម៉ឺនរៀល និងអ្នកចាំទីល្អ ១២ម៉ឺនរៀល។

569A4906569A5445 copy569A5447 copy569A5448 copy569A5453 copy569A5456 copy569A5467 copy569A5473 copy569A5475 copy569A5478 copy569A5481 copy569A5486 copy569A5489 copy569A5494 copy569A5497 copy569A5499 copy569A5505 copy569A5543 copy569A5611 copy569A5612 copy569A5580 copy569A5595 copy569A5604 copy

 

569A5613 copy569A5619 copy569A5624 copy569A5629 copy569A5636 copy569A5644 copy569A5649 copy569A5650 copy569A5653 copy569A5660 copy

មតិយោបល់