ក្រុមបាល់ទាត់ជម្រើសជតិជប៉ុន និងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ដែលជាក្រុមខ្លាំងតំណាងឲ្យទ្វីបអាស៊ី ហាក់លេងមិនបានល្អឡើយ ក្នុងជំនួបមិត្តភាព អន្តរជាតិ ២ប្រកួតកន្លងមកនេះ។
ជាការពិតណាស់ ជប៉ុន និងកូរ៉េខាងត្បូង គឺជាក្រុមដែលផ្តល់ក្តីសង្ឃឹមសម្រាប់ប្រជាជាតិអាស៊ី ក្នុងព្រឹត្តិការណ៍ World Cup នាពេលខាងមុខនេះ ខណៈក្រុម៣ទៀត មានអ៊ីរ៉ង់, អារ៉ាប៊ី សាអីឌីត និងអូស្ត្រាលី មិនមានទំនុកចិត្តដូចក្រុម២ខាងលើនេះឡើយ។ យ៉ាងណាវិញ ២ប្រកួត មិត្តភាពកន្លងមកនេះ ជប៉ុន និងកូរ៉េខាងត្បូង នៅមិនទាន់ធ្វើបានល្អឡើយ ដោយមិនទាន់ស្គាល់ពាក្យថាឈ្នះ សូម្បីមួយប្រកួតនៅឡើយទេ។
ជប៉ុន ២ប្រកួតកន្លងមកនេះ លេងបានស្មើ Mali ១-១ ហើយប្រកួតចុងក្រោយនេះ បែរមកចាញ់ក្រុម អ៊ុយក្រែន ក្នុងលទ្ធផល ២-១ វិញ ដែលជាការសោកស្តាយមួយសម្រាប់ក្រុមដែលមានរហស្សនាមថា សាម៉ូរ៉ៃខៀវ។ ចំណែកក្រុមបីសាចក្រហម កូរ៉េខាងត្បូងអតីតក្រុមលេខ៤ កាលពី World Cup ឆ្នាំ ២០០២ វិញ កាន់តែមិនល្អជាងក្រុមជប៉ុនទៅទៀត ដោយ២ប្រកួតប៉ះក្រុមខ្លាំងនៅតំបន់អឺរ៉ុបទាំង២ប្រកួត ត្រូវបរាជ័យរហូត ស្មើក៍មិនទាន់មានដែរ។
ថ្វីបើយ៉ាងនេះក្តី ការប្រកួត World Cup មិនទាន់មកដល់ឡើយ ដែលជប៉ុន និងកូរ៉េខាងត្បូង នៅមានពេលវេលាច្រើនគួសម ក្នុងការដុះខាត់សមត្ថភាព បន្តទៀត ក្នុងនាម ជាក្រុមតំណាងឲ្យប្រជាជាតិអាស៊ី ក្នុងន័យសាងសមទ្ធិផល លើឆាកអន្តរជាតិ ក្នុងឆ្នាំនេះ។
https://www.youtube.com/watch?v=KgeEPxGBHCk
https://www.youtube.com/watch?v=z-Qw9nZpi5I
មតិយោបល់