ក្រុម Atletico Madrid បានភ្លាត់ស្នៀតរបូត២ពិន្ទុយប់មិញនេះ ដោយលេងក្នុងទឹកដីខ្លួនឯង បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុម Girona ដែលធ្វើឲ្យការប្រជែងពានជាមួយក្រុម Barcelona កាន់មានគម្លាតពិន្ទុឆ្ងាយជាងមុន។
ជាក់ស្តែងណាស់ ការភ្លាត់មកលេងត្រឹមស្មើក្នុងដីនេះដែរ គឺជាលទ្ធផលមិនល្អឡើយ សម្រាប់ក្រុម Atletico Madrid ដែលកំពុងតែត្រូវការពិន្ទុ ក្នុងការប្រជែងពានជាមួយក្រុម Barcelona ផងនោះ។ ក្នុងនោះដែរ Atletico Madrid រកបាន ១គ្រាប់មុន តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធបារាំង Antoine Griezmann តាំងពីនាទីទី៣៤ ដែលធ្វើឲ្យបញ្ចប់តង់ទី១ នាំមុខក្នុងលទ្ធផល ១-០ ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Girona បានលេងយ៉ាងល្អវិញ ដោយអាចរកគ្រាប់បាល់តាមស្មើមកវិញ ដោយការទាត់បញ្ចូលទីរបស់កីឡាករ Cristian Purto នៅនាទីទី៧៣។
តាមរយៈការលេងបានត្រឹមស្មើនេះដែរ បានធ្វើឲ្យក្រុម Atletico Madrid តាមពីក្រោយក្រុមកំពូលតារាង Barcelona ៨ពិន្ទុ តែ Barcelona សល់១ប្រកួតក្នុងដៃយប់នេះ។
https://www.youtube.com/watch?v=3v7f7YMgqCk
មតិយោបល់