កាលពីល្ងាចម្សិលមិញនេះ អ៊ឹង បូរ៉ា និង ម៉ន រដ្ឋា ទទួលបានជ័យជម្នះដូចគ្នា ឡើងទៅវគ្គទី២(១៦នាក់)បន្តទៀត នាថ្ងៃបើកឆាកពានរង្វាន់ TV5 Knock Out Series By Kcement រជ្ចកាទី២។
រដូវកាលទី២នេះ មានកីឡាករ៣២នាក់ចូលរួមដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី១ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
សូមបញ្ជាកើថា អ៊ឹង បូរ៉ា បានយកឈ្នះ ឡូញ វ៉ាន់ឌី ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី២ ខណៈដែល ម៉ន រដ្ឋា បានយកឈ្នះ សំណាង សម្បត្តិ ឡើងទៅវគ្គ ១៦នាក់ បន្តទៀត៕

មតិយោបល់