ព័ត៌មានកីឡា

Man City សុទិដ្ឋិនិយម ជាមួយ Alexis Sanchez

ក្រុម Manchester City ពិតជាមិនមែនជាក្រុមមួយដែលចុះចាញ់ងាយៗឡើយសម្រាប់ការប្រកួត ក៍ប៉ុន្តែ ក្រុមដ៍ខ្លាំងមួយនេះ ក៍មិនបណ្តោយឲ្យមានការអាប់អោនដល់ក្រុមដែរ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា នៅខែមករាខាងមុខនេះ ប្រសិនបើក្រុម Man City ចង់ទិញ Alexis Sanchez នោះពួកគេចំណាយត្រឹម ២០លានផោនប៉ុណ្ណោះ។ តម្លៃត្រឹម ២០លានផោននេះ គឺវាទាបមែនទែន ក្នុងការទិញខ្សែប្រយុទ្ធឈីលី រូបនេះ ព្រោះថា នាពេលកន្លងមក ក្រុម Man City បានឲ្យតម្លៃតាមទិញ Sanchez ដល់ទៅ ៦០លានផោន។ ទាក់ទងទៅនឹងតម្លៃថ្មី ដែលត្រូវបានទម្លាយដោយ Express News នេះគឺមានន័យថា ក្រុម Man City លែងចង់បាន Alexis Sanchez ទៀតហើយ បន្ទាប់ពីខលខានក្ុងការនាំយក នារដូវក្តៅកន្លងមក។ ម្យ៉ាងវិញទៀតនោះ ក្រុម Man City ពិតជាមានការខកចិត្ត ចំពោះលោក Arsene Wenger បដិសេធមិនព្រមលក់ខ្សែប្រយុទ្ធឈីលីវ័យ ២៨ឆ្នាំរូបនេះ ឲ្យពួកគេ ក្នុងថ្ងៃចុងក្រោយ នៃការបិទទីផ្សារដោះដូរកីឡាករ។

ដោយហេតុនេះហើយ វាគ្មានទៀតឡើយសម្រាប់ក្រុម Man City ក្នុងការបន្តតាមប្រមាញ់ កីឡាករ មួយរូបដែលបង្កនូវការខកចិត្តដល់ក្រុមនោះ។ ដូច្នេះហើយ ប្រសិនបើ នៅខែមករាខាងមុខនេះក្រុមកាំភ្លើងធំ Arsenal យល់ព្រមលក់ ខ្សែប្រយុទ្ធឈីលី Alexis Sanchez ឲ្យក្រុម Man City នោះក្រុម Man City នឹងផ្តល់តម្លៃត្រឹម ២០លានផោនប៉ុណ្ណោះ។

មតិយោបល់