ក្រុមបាល់ទាត់ PSM Makassar ដែលជាម្ចាស់ផ្ទះ បានយកឈ្នះ ក្រសួងការពារជាតិ របស់កម្ពុជា ដោយលទ្ធផល ៣ទល់០ កាលពីម្សិលមិញ នាកីឡដ្ឋាន Andi Mattalata Stadium ហើយបានក្លាយជាជើងឯកនៃពានរង្វាន់ Super Cup Asia 2018 ដែលប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ។
គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះធ្វើបានសម្រេចនៅវគ្គទី២ទាំងអស់ ពោលគឺដោយកីឡាករ guy junior នៅនាទី ៦៣ ដែលជាការទាត់បាល់ពិន័យ ១១ម៉ែត្រ ឈានមកដល់នាទី ៧២ wiljan pluim រកបានមួយគ្រាប់ទៀត នឹងគ្រាប់បាល់ចុងក្រោយរកបានដោយកីឡាករ bruce djite នៅនាទីទី ៨២ ខណៈដែលក្រុមរបស់កម្ពុជាមិនមានគ្រាប់បាល់នោះទេ។ ដូច្នេះ ក្រសួងការពារជាតិបានត្រឹមជើងឯករងប៉ុណ្ណោះ។
ចំណែកឯក្រុមលេខ៣ នៃពានរង្វាន់នេះបានទៅលើ Home United របស់ប្រទេសសិង្ហបុរី បន្ទាប់ពីបានយកឈ្នះ ក្រុមមកពីលីគកំពូលអូស្ត្រាលី Adelaide United ដោយលទ្ធផល ១ទល់០ នាថ្ងៃដដែល។
សូមបញ្ជាក់ថា ប្រាក់រង្វាន់នៃពានរង្វាន់ Super Cup Asia 2018នេះ សម្រាប់ក្រុមលេខ១ ទទួលបានទឹកប្រាក់ ១មឺុនដុល្លា លេខ២ទទួលបាន ៥ពាន់ដុល្លា លេខ៣ទទួលបាន ៣ពាន់ដុល្លា លេខ៤ទទួលបានរង្វាន់លួងចិត្ត២ពាន់ដុល្លា៕
https://www.youtube.com/watch?v=MrIAFOFKk7g
មតិយោបល់