ព័ត៌មានកីឡា

Real ស៊ុតដាច់ជើងចោល ខណៈ Ronaldo បែកថ្ងាសខាងឆ្វេង

ក្រុមអធិរាជស Real Madrid មិនដឹងគុំតាំងពីពេលណាមកទេ យប់មិញនេះ ក្រុមអេស្ប៉ាញមួយនេះ ស៊ុតមិនសំចៃ លើក្រុម Deportivo Lacoruna រហូតដល់ទៅ៧គ្រាប់ បើទោះបីជាត្រូវគេនាំមុខមុន ១គ្រាប់ក៍ដោយ។

នេះគឺជាការចាប់ផ្តើមបានយ៉ាងល្អវិញហើយ របស់ក្រុម Real Madrid បន្ទាប់ពី​មួយរយ:ចុងក្រោយកន្លងមកនេះ ក្រុមការពារជើងឯកមួយនេះ លេងមិនសូវបាន​ល្អ​នោះ។ ជាក់ស្តែងណាស់់ Real Madrid បានបើកទ្វារ Santiago Bernabeu បំបាក់ក្រុម Deportivo Lacoruna ក្នុងលទ្ធផល ៧-១ ក្នុងក្រសែភ្នែកអ្នកគាំទ្រ​យ៉ាងច្រើនកុះករ។ ក្នុងការប្រកួតនេះដែរ ការចាប់ផ្តើមដំបូងហាក់ដូចជាពិបាក​បន្តិចសម្រាប់​ Real Madrid បន្ទាប់ពីត្រូវក្រុមភ្ញៀវធ្វើការនាំមុខ១គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Andrian Lopez នៅនាទីទី២៣។

យ៉ាងណាវិញ បន្ទាប់ពីត្រូវ Drportivo នាំមុខរួចមក Real Madrid បានបើកការវាយលុក​យ៉ាង​ខ្លាំងរហូតអាចស៊ុតបាន ៧គ្រាប់មកវិញ ដែលរកបានដោយ ខ្សែការពារ Nacho Fernandez ២គ្រាប់ស៊ុតបាននៅនាទីទី៣២ និង៨៨, Gareth Bale ២គ្រាប់ ស៊ុតនៅនាទីទី៤២ និង៥៨, Luka Modric ១គ្រាប់នៅនាទីទី៦៨ និង Cristiano Ronaldo រកបាន២គ្រាប់ដែលស៊ុតបាននៅនាទីទី ៧៨ និង៨៤។

គួរបញ្ជាក់ផងដែរថា ក្នុងការស៊ុតគ្រាប់បាល់ទី២ របស់ Ronaldo បានធ្វើឲ្យខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ បែកថ្ងាសខាងឆ្វេង ដោយសារលោតតែតចាក់អន្ទង់ បញ្ចូលទី ដោយត្រូវនឹងចុងស្បែកជើងរបស់ខ្សែការពារ Deportivo ។

https://www.youtube.com/watch?v=UyDZofuB0zk

មតិយោបល់