ហង្សក្រហម Liverpool គឺជាក្រុមអង់គ្លេសតែមួយគត់ ដែលមិនអាចរកបាន៣ពិន្ទុ ពីការប្រកួតដំបូងនៃក្របខ័ណ្ឌ UEFA Champion League ។
ជាការពិតណាស់ ការប្រកួតដំបូងរបស់ហង្សក្រហម ក្នុងការទទួលក្រុមអេស្ប៉ាញ Sevilla ពិតជាមិនទទួលបានលទ្ធផលល្អឡើយ។ ជាក់ស្តែងណាស់ Liverpool លេងបានត្រឹមស្មើប៉ុណ្ណោះ ជាមួយក្រុមជើងខ្លាំងអេស្ប៉ាញ Sevilla ក្នុងលទ្ធផល ២-២ ក្នុងទឹកដីខ្លួនឯង។ ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Sevilla បានរកគ្រាប់បាល់បានមុនតាំងពីនាទីទី៥ ដោយកីឡាករ Wissam Ben Yedder ក៍ប៉ុន្តែត្រូវបានតាមស្មើមកវិញដោយខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទីទី២១ ។ យ៉ាងវិញក្រុមហង្សក្រហម Liverpool បានបន្តការនាំមុខវិញ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Mohamed Salah នៅនាទីទី៣៧ ខណៈនាទីទី៤២ Firmino មានឱកាសទាត់បាល់ ១១ម៉ែត្រ តែធ្វើមិនបានសម្រេចឡើយ។ ការរបូតបាល់១១ម៉ែត្រនេះ បានធ្វើឲ្យក្រុមហង្សក្រហម Liverpool ខកចិត្តយ៉ាងខ្លាំងព្រោះថា នៅនាទីទី៧២ កីឡាករ Joaquin Correa បានរកគ្រាប់បាល់តាមស្មើឲ្យក្រុម Sevilla វិញផងដែរ។
ម្យ៉ាងវិញទៀតនោះ Liverpool បានបាត់បង់សមាជិកម្នាក់នៅចុងម៉ោង នាទីទី៩០៎ ទៅហើយ ដោយទទួលបានកាតក្រហម ក្រោយពីទទួលបានកាតលឿង២ដង គឺកីឡាករ Joseph Gomez ។ ចំណែកមួយគូទៀតរវាងក្រុម Maribor ជាមួយក្រុម Spartak Moscow ក៍បញ្ចប់ក្នុងលទ្ធផល ១-១ ដែរ ជាហេតុធ្វើឲ្យពូល E នេះសុទ្ធសឹងនាំយក១ពិន្ទុ ត្រឡប់ទៅវិញរៀងៗខ្លួន។
https://www.youtube.com/watch?v=WPn_qK5LJ4w
មតិយោបល់