ក្រុមហង្សក្រហម Liverpool កំពុងតែប្រមូលយកកីឡាករឆ្នើមៗ នៅ Premier League ដែលផុតកុងត្រាជាមួយក្លិបធំៗ ផ្សេងៗ ដើម្បីយកមកពង្រឹងក្លិបដូចដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងមកនេះ។
បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កៀកទៅរកការចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយខ្សែបម្រើសក់សំពោង Marouane Fellaini ពីក្រុមបីសាចក្រហម Manchester United ហើយនាពេលដ៍ខ្លីខាងមុខនេះ។ ការប្រជែងចង់បាន Fellaini នេះដែរ វាពិតជាមិនងាយស្រួលឡើយ សម្រាប់ Liverpool ព្រោះថា ពួកគេត្រូវប្រឈមជាមួយនឹងក្រុមសេដ្ឋីបារាំង Paris Saint Germain និងក្រុម AS Monaco ដែលមានបំណងចង់បានកីឡាករប៊ែលហ្ស៊ិករូបនេះដែរ។
ក៍ប៉ុន្តែ សម្រាប់ Liverpool វិញ ហាក់មានក្តីង្ឃឹមច្រើនជាងក្លិបនៅ បារាំងក្នុងការនាំយក Fellaini មកកាន់ Anfield ព្រោះថា កីឡាករសក់សំពោងរូបនេះ មិនមានបំណងចង់ចាកចេញពី Premier League ឡើយ ស្របពេលដែល Liverpool ជាក្លិបធំចង់បានទៀតនោះ ច្បាស់ណាស់ កីឡាកររូបនេះ ពិតជាមិនទៅបារាំងឡើយ។ ម្យ៉ាងវិញទៀតនោះ ការនាំយក Fellaini ទៅកាន់ Anfield នេះដែរ ប្រហែលជា Liverpool ចង់យកទៅជំនួសកន្លែងរបស់ Philippe Coutinho ដែលមិនទាន់មានកីឡាកររូបណាលេងបានល្អនៅតំបន់នេះ ក្រោយពីការចាកចេញរបស់កីឡាករប្រេស៊ីលរូបនេះឡើយ។
ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool បានត្រៀមចុះកុងត្រារយៈពេល ៣ឆ្នាំ ជាមួយកីឡាករ Marouane Fellaini នារដូវក្តៅខាងមុខនេះ ក្រោយពីកុងត្រារបស់ Fellaini ត្រូវបានបញ្ចប់ជាមួយក្រុមបីសាចក្រហម Manchester United ។
មតិយោបល់