អ្នកប្រដាល់យុទ្ធគុនចម្រុះកម្ពុជា ចាន់ រតនា នឹងបង្ហាញខ្លួនលើសង្វៀន One FC ជាថ្មី ក្នុងជំនួបតទល់និងកីឡាករម្ចាស់ផ្ទះចិន Ma នាថ្ងៃទី ១៣ ខែសីហាខាងមុខ។
ចាន់ រតនា ក្រោយផ្តួល សំអាង ឌុន កាលពីខែធ្នូឆ្នាំ២០១៥ បានបាត់មុខពីពិភពប្រដាល់ រហូតមកទល់ពេលនេះទើប One FC ផ្តល់សឹទ្ធឲ្យឡើងប្រកួតជាថ្មី។ ដៃគូរបស់គេ ជាកីឡាករចិនត្រកូល Ma។ ពួកគេនឹងប្រកួតក្នុងប្រភេទទម្ងន់ Bantamweight ( ចន្លោះ ៥៧ – ៦២គីឡូក្រាម)។
ចាន់ រតនា ជាកីឡាករកម្ពុជាដែលជោគជ័យជាងគេ និងបង្ហាញខ្លួននៅ ONE FC បានច្រើនជាងគេ ( ៣ដង ឈ្នះ២ ចាញ់១)។
មតិយោបល់