ព័ត៌មានកីឡា

Romelu Lukaku រកបាន ២គ្រាប់ ក្នុងជំនួបជ័យជម្នះលើ កូស្តារីកា

ក្នុងជំនួបមិត្តភាពត្រៀម World Cup នៅប្រទេសរុស្ស៊ី មកដល់ខាងមុខនេះ ក្រុមបែលហ្សិក បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមភ្ញៀវ កូស្តារកា ៤ទល់១ កាលពីយប់មិញ។

គ្រាប់បាល់ជ័យជម្នះលើក្រុមភ្ញៀវនេះដែរ ខ្សែប្រយុទ្ធរបស់ក្នុងបីសាចក្រហម Man Utd កីឡាករ Lukaku រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី ៤២​ នឹង ៥០ ចំណែកកីឡាករDriesMertens រកបាន ១គ្រាប់ នៅនាទី ៣១ នឹងខ្សែប្រយុទ្ធMichyBatshuayi រកបានមួយគ្រាប់នៅនាទៅ ៦៤ ខណៈដែលកីឡាករBryanRuiz របស់ក្រុមភ្ញៀវជាអ្នករកគ្រាប់បាល់នាំមុខមុនឲ្យ កូស្តារីកា នៅនាទី ២៤ ។

ដូច្នេះហើយ បែលហ្សិក បានបង្ហាញពីភាពខ្លាំងមុនការប្រកួតពានរង្វាន់ពិភពលោក (World Cup 2018) នៅប្រទេសរុស្សុីមកដល់នាពាក់កណ្តាលខែនេះ៕

https://www.youtube.com/watch?v=GcULdcq5po8

មតិយោបល់