ព័ត៌មានកីឡា

Salah នឹងផ្លាស់ទៅកាន់ Real Madrid នៅរដូវក្តៅក្រោយ

បន្ទាប់ពីការផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool កាលពីរដូវក្តៅកន្លងមក ខ្សែបម្រើប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង តាមរយ:ការបង្ហាញសមត្ថភាពបានយ៉ាងល្អ នៅ Anfields ។

ជាក់ស្តែងណាស់ បើតាមប្រភពពត៌មានដែលទទួលបាន​ពីប្រទេសអេហ្ស៊ីប តាមរយ: Livepool Echo បានឲ្យដឹង​ថា Mohamed Salah នឹងផ្លាស់ទៅកាន់ក្រុម អធិរាជស Real Madrid នៅរដូវក្តៅខាងមុខនេះ។ ការបង្ហើបឲ្យដឹងពី ការផ្លាស់ទៅកាន់ Real Madrid នេះដែរ មិនមែនជាលើកទី១ឡើយ ដែលបណ្តាញសារព័ត៌​មានក្នុងប្រេសអេហ្ស៊ីបបានចុះផ្សាយនោះ គ្រាន់តែលើកមុន ត្រឹមតែ Salah ទទួលបានការចាប់អារម្មណ៍ពី Real Madrid ប៉ុណ្ណោ ខណ:លើកនេះ ពួកគេមានជំនឿចិត្តយ៉ាង​មុតមាំថា កីឡាករឆ្នើមរបស់ប្រជាជនអេហ្ស៊ីបរូបនេះ នឹងផ្លាស់ទៅកាន់ក្រុម Real Madrid ជាក់ជាមិនខាន។

យ៉ាងណាវិញ បើក្រឡេកមើលខាងក្រុម Real Madrid វិញ ទំនងជាពេញចិត្តចំពោះទម្រង់លេង របស់ Mohamed Salah ដែរ ព្រោះថា Real Madrid នៅពេលនេះ ត្រូវការសម្លឹងមើលកីឡាករឆ្នើមៗជាច្រើនរូប ដើម្បីទិញយកនៅរដូវក្តៅខាងមុខនេះ ក្នុងគោលបំណង​ជម្រុះក្លិបជាថ្មីឡើងវិញ ក្រោយពីធ្លាក់ទម្រង់លេងមួយរយ:​កន្លងមកនេះ។

ក្នុងនោះដែរ​ Salah អាចនឹងក្លាយជាគោលដៅរបស់ Real Madrid ផងដែរ ខណ: កីឡាកររូបនេះ កំពុងតែជាទីចាប់អារម្មណ៍របស់ក្រុម​ធំៗ នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ។

មតិយោបល់