អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប ភ្នំពេញក្រោន Shane Booysen បានបញ្ចប់ពាក្យចរចាមអារាមទាំងអស់ ដោយសម្រេចចិត្តទៅចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង នូវរដូវកាលថ្មី ២០១៨។
ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់កម្ពុជា ( Cambodia Footbal Award ) យប់មិញនេះ ក៏មានវត្តមានកីឡាករអាហ្វ្រិកខាងត្បូងរូបនេះ បានឡើងទៅអបអរការលើកពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយក្លិប ព្រះខ័នរាជស្វាយរៀងដែរ។ បើយោងតាមសាមីខ្លួន បានឲ្យដឹងថា «ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង រួចរាល់ហើយ»។
ដូច្នេះហើយ Shane Booysen ជាកីឡាករបរទេសដំបូងសម្រាប់ក្លិប ព្រះខ័នរាជស្វាយរៀង ខណៈដែលកីឡាករជប៉ុន DAI SUKI, KATO, DURU, OZAKI, MASAKI, KADOMA នឹងកីឡាករនីហ្សេរីយ៉ា ANOZIA មិនទាន់សម្រេចជាផ្លូវការទេ៕
មតិយោបល់