Post News Media ព័ត៌មានកីឡា ក្នុងចំណោមកីឡ...

ក្នុងចំណោមកីឡាករ ៨រូបនេះ តើមានអ្នកណាខ្លះ ដែលមកលេងនៅ Premier League ដោយគ្មានតម្លៃខ្លួន

នៅរដូវក្តៅខាងមុខនេះ កីឡារឆ្នើម ៨រូប​ ត្រូវអស់សុពលភាព កុងត្រាជាមយក្លិប​ចាស់របស់ពួកគេ ដោយត្រូវបន្តទៅលេងនៅក្លិបផ្សេងទៀត​ ដោយមិនមានតម្លៃ​ខ្លួន ប្រសិនបើពួកគេចង់ទៅលេងនោះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា នៅរដូវកាលនេះ នឹងមានកីឡាករមួយចំនួនមកលេងនៅក្របខណ្ឌកំពូល Premier League ដោយមិនមានតម្លៃខ្លួន។ ក្នុងនោះដែរ កីឡាករ ៨រូបមកពីក្របខណ្ឌកំពូល៤ផ្សេងគ្នា នៅតំបន់អឺរ៉ុប ដែលអស់កុងត្រាជាមួយក្លិបរបស់ពួកគេអាចនឹងមានកីឡាករដែល​មកលេងឲ្យក្រុមនៅក្របខណ្ឌ Premier League ។

កីឡាករទាំង ៨ រូបនោះរួមមានដូចជា Giorgio Chellini របស់ក្រុមសេះបង្កង់ Juventus ខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Torres របស់ក្រុម Atletico Madrid, Andrea Barzagli របស់ក្រុមសេះបង្កង់ Juventus, Mario Balotelli របស់ក្រុម Nice, Kwandwo Asamoah របស់ក្រុម Juventus, Max Mayer របស់្រក្រុម Schalke, Hatem Ben Arfa របស់ក្រុម Paris Saint Germain, និងកីឡាករ Milan Badelj របស់ក្រុម Fiorentina ។

ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា កីឡាករទាំង៨រូបខាងលើនេះ សុទ្ធសឹងមានបំណងចង់ផ្លាស់មកលេងនៅ Premier League តែមិនទាន់ដឹងថា កីឡាកររូបណាខ្លះ អាចមកកាន់ Premier League បានខ្លះឡើយ។