ព័ត៌មានកីឡា

ក្រោយជ្រុះចេញពី Copa dey Rey ក្រុម Real Madrid ចាប់ផ្តើមល្អវិញ នៅ Laliga

ក្រុមអធិរាជស Real Madrid ធ្វើបានយ៉ាងល្អ ដោយទៅបំបាក់ក្រុម លេខ៣ក្នុងតារាង​ Valencia ដល់ក្នុងដី ជាមួយនឹងលទ្ធផលយ៉ាងត្រចះត្រចង់ ៤-១ ។

ថ្វីបើជ្រុះចេញពី Copa dey Rey យ៉ាងអាម៉ាស់ក៍ដោយ តែ Real Madrid បានមកស្តាដើមឡើងវិញ ក្នុងពានរង្វាន់ Laliga លីគកំពូលរបស់អេស្ប៉ាញវិញ។ ជាក់ស្តែងណាស់ Real Madrid បានបំបាក់ក្រុមជើងខ្លាំង Valencia ក្នុងលទ្ធផល ៤-១ ក្នុងការដណ្តើមយក​៣ពិន្ទុបណ្តោះអាសន្ន បន្តតាមប្រដេញ ១៦ពិន្ទុដាច់ជាមួយក្រុមកំពូលតារាង Barcelona ។ ៤គ្រាប់របស់ Real Madrid រកបានដោយការទាត់បាល់ ១១ម៉ែត្រ ២គ្រាប់របស់កីឡាករ Cristiano Ronaldo នៅនាទីទី១៦ និង ៣៨, ការទាត់បញ្ចូលទីរបស់ Marcelo នៅនាទីទី៨៤ និងការទាត់បាល់ពីលើដំបូលទូកយ៉ាងស្អាតរបស់កីឡាករ Toni Kroos ។ ចំណែកក្រុម Valencia វិញ អាចរកបានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ ដែលជាការ​ស៊ុតរបស់កីឡាករ Santi Mina នៅនាទីទី៥៨ ។

ដូច្នេះហើយ ក្រុម Real Madrid លេងឡើងជើងវិញហើយ នៅ Laliga ថ្វីបើតាមពីក្រោមក្រុម Barcelona ដល់ទៅ ១៦ពិន្ទុ តែការប្រកួតនៅសល់ច្រើនទៀត ខណ: Real Madrid អាចមានសង្ឃឹមតិចតួចដែរ ប្រសិនបើក្រុម Barcelona ភ្លាត់ស្នៀត ៤-៥ប្រកួតនោះ។

//www.youtube.com/watch?v=qt13pXFT4tg

មតិយោបល់