ក្រុមហ៊ុន Google កំពុងពង្រីកខ្លួនចូលទៅក្នុងវិស័យព័ត៌មានតាមរយៈសេវាកម្មថ្មីមួយរបស់ខ្លួន មានឈ្មោះថា Bulletin។
ផលិតផលថ្មីរបស់ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិកមួយនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើរឿងរ៉ាវផ្សេងៗនៅជុំវិញសហគមន៍ដែលពួកគេរស់នៅចូល តួយ៉ាងដូចជា រឿងរ៉ាវពាក់ព័ន្ធទៅនឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងការបិទផ្លូវជាដើម។ បន្ថែមពីលើនេះ ពួកគេក៏អាចភ្ជាប់រូបភាព និងវីដេអូទៅជាមួយរឿងរ៉ាងទាំងនោះបានផងដែរ។
គេពុំច្បាស់ថា តើ Google នឹងធ្វើការកែសម្រួលរឿងរ៉ាងដែលអ្នកប្រើប្រាស់បង្ហោះចូលក្នុងសេវាកម្ម Bulletin ឬក៏អត់នោះទេ ប៉ុន្តែ ដើម្បីជៀសវាងការប្រើប្រាស់ព័ត៌មានខុស ក្រុមហ៊ុននឹងមានយន្តការដោះស្រាយដ៏មានប្រសិទ្ធភាពណាមួយ មុននឹងបញ្ចេញវាឱ្យសាធារណជនបានឃើញ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការបើកបង្ហាញមួយនាទីក្រុង Nashville នៃរដ្ឋ Tennessee អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Google បាននិយាយថា ខ្លួនចង់ធ្វើការជាមួយស្ថាប័នព័ត៌មានក្នុងតំបន់ដើម្បីឱ្យពួកគេជួយស្វែងរក និងបោះផ្សាយរឿងរ៉ាវដែលបានបង្ហោះចូល Bulletin ដោយដាក់ក្រេឌិតឱ្យអ្នកនិពន្ធ៕
ប្រភពព័ត៌មានៈ 9to5googletechcrunch
មតិយោបល់